ព្រះសង្ឃថៃ ត្រូវបានចោទប្រកាន់ពីបទមានជីវិតសម្ភារនិយម
ប្រភព ៖ Postkhmer
រូបភាពវីដេអូយូធូប បង្ហាញព្រះសង្ឃមានយន្តហោះផ្ទាល់ខ្លួន។ BKP
ក្រុងបាងកកៈ ការិយាល័យព្រះពុទ្ធសាសនាជាតិបានទទួលពាក្យ
បណ្តឹងជាច្រើនស្តីពីព្រះសង្ឃជិះរថយន្តទំនើបៗនិងប្រើប្រាស់សម្ភារ
ម៉ាកល្បីៗថ្វីបើព្រះអង្គត្រូវបានកំណត់ឲ្យរស់នៅក្នុងជីវិត
អត់ធ្មត់និងភាពសាមញ្ញក្តី។
អគ្គនាយកការិយាល័យព្រះពុទ្ធសាសនាជាតិលោក ណុបផារ៉ាត់
បេនចាវ៉ាតាណាណុន បាននិយាយកាលពីថ្ងៃអាទិត្យថា
មនុស្សជាច្រើនបានត្អូញត្អែរអំពីការឃើញព្រះសង្ឃកំពុងរស់នៅក្នុង
ជីវិតស៊ីវិល័យដែលផ្ទុយនឹងវិន័យសាសនាដែលប្រឆាំងនឹងសម្ភារនិយម។
ថ្មីៗនេះវីដេអូខ្លីមួយនៃព្រះសង្ឃបីអង្គគង់ក្នុងយន្តហោះឯកជន
មួយគ្រឿងត្រូវបានគេដំឡើងចូលក្នុងគេហទំព័រយូធូប។ក្នុងវីដេអូ
នោះ ព្រះសង្ឃទាំងបីអង្គបានកំពុងពាក់កាសម៉ាកល្បី
និងពាក់វ៉ែនតាខ្មៅព្រមទាំងមានកាបូបម៉ាកល្បីLV
មួយត្រូវបានគេឃើញនៅក្បែរព្រះសង្ឃមួយអង្គ។
លោកណុផារ៉ាត់
បាននិយាយថា៖«ខ្ញុំបានណែនាំឲ្យក្រុមមន្ត្រីតាមដានព្រះសង្ឃ
ទាំងនោះ ហើយបើសិនជាព្រះអង្គទាំងនោះ
ត្រូវរកឃើញថារំលោភការប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនា
នោះនឹងត្រូវពិន័យ»។
លោកបាននិយាយថា
មានបណ្តឹងជាច្រើនផងដែរអំពីព្រះសង្ឃនៅវត្តល្បីៗជាច្រើនក្នុង
ប្រទេសថៃដែលទិញរថយន្តទំនើបៗនិងកំពុងប្រើប្រាស់សម្ភារថ្លៃៗ។
លោកបាននិយាយថា បើសិនជាព្រះសង្ឃទាំងនោះមានសង្ឃដីកាថា
រថយន្តទំនើបៗទាំងនោះត្រូវបានសិស្សគណប្រគេនវាក៏នៅតែមិនសមរម្យ
សម្រាប់ព្រះអង្គ
ដែលមានរថយន្តស្ព័ររាប់សិបគ្រឿងនៅក្នុងអារាមរបស់ព្រះអង្គដែរ។
លោក
បានបន្តថា៖«លើសពីនេះក៏មានសង្ឃដែលមិនបានសិក្សារៀនសូត្រ
ពុទ្ធវចនៈបានត្រឹមត្រូវដែរ
ព្រោះសង្ឃខ្លះផ្តោតលើមន្តអាគមនិងព្យាយាមធ្វើពាណិជ្ជកម្មតាម
សកម្មភាពសាសនា»៕ CC

0 ความคิดเห็น:
แสดงความคิดเห็น