គ្រោះថ្នាក់ រថយន្តក្រុង អូឡាំពិក បុករថយន្ត ស៊ីអរវី អ្នកស្លាប់ ជាជនជាតិកូរ៉េ កើនឡើងម្នាក់ទៀត សរុប៥នាក់ និងរងរបួស៦នាក់
ប្រភព៖ ដើមអម្ពិល
-ជនរងគ្រោះស្លាប់ ជាជនជាតិកូរ៉េ និងអ្នករងរបួស ជាជនជាតិតៃវ៉ាន់
កំពង់ធំ៖ គ្រោះថ្នាក់ចរាចរដ៏ គួរឲ្យរន្ធត់ និងតក់ស្លុត
យ៉ាងពន់ពេក នៅតាមផ្លូវជាតិលេខ៦ ក្នុងឃុំចំណារក្រោម ស្រុកស្ទោង
ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣ នោះ ជនរងគ្រោះ
ដែលជាជនជាតិកូរ៉េ បានស្លាប់ម្នាក់ទៀតហើយ ដូច្នេះអ្នកស្លាប់កើន
ឡើងចំនួន៥នាក់ និងអ្នករងរបួសធ្ងន់ស្រាល ចំនួន៦នាក់ ក្នុងនោះ រងរបួសធ្ងន់
៣នាក់ ។
អធិការរងនគរបាល ស្រុកស្ទោង ខេត្តកំពង់ធំ ទទួលផែនចរាចរណ៍ លោក ហ៊ុន ហ៊ាន
ដែលចុះជួយអន្តរាគមន៍ នៅកន្លែងកើតហេតុ និងបានជួយគាស់ យកសពជនរងគ្រោះពី
ក្នុងរថយន្តទំរាំហើយ នៅយប់ថ្ងៃដដែលនេះបាន ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍
ខាងលើនេះ បានកើតឡើង រវាងរថយន្តក្រុង របស់ក្រុមហ៊ុន អូឡាំពិក ពាក់ស្លាកលេខ
ភ្នំពេញ 3B-6344 បានបើក តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីខេត្តសៀមរាប
បានវ៉ារថយន្តមួយគ្រឿងទៀត ដែលបើកចំពីមុខ ហើយជ្រុលទៅបុក រថយន្តស៊ីអរវី
ពាក់ស្លាកលេខ ភ្នំពេញ 2B-2796 ខណៈកំពុងបើកបរក្នុងទិសដៅពីរាជធានីភ្នំពេញ
ទៅខេត្តសៀមរាប បណ្តាលឲ្យ រថយន្តស៊ីអរវីឆេះនិងខ្ទេចស្ទើទាំងស្រុង ។
លោក ហ៊ុន ហ៊ាន បានបន្តថា ជនរងគ្រោះ ដែលជិះនៅ ក្នុងរថយន្ត ស៊ីអរវី
គឺជាជនជាតិកូរ៉េទាំងអស់ ពោលមួយ គ្រួសារតែម្តង ក្នុងនោះ ឪពុកម្តាយ
និងកូនស្រី ប្រុសចំនួន៤នាក់ ដែលមានអាយុក្រោម និងលើស១០ឆ្នាំបន្តិចបន្តួច ។
លោកបានបញ្ជាក់ថា គ្រោះថ្នាក់នេះបានបណ្តាលឲ្យ បុរសជាឪពុកនិងប្តី
និងកូនប្រុសស្រី ចំនួន២នាក់បានស្លាប់ នៅកន្លែងកើតហេតុ ដោយគាបជាប់
នៅក្នុងរថយន្ត ហើយនៅ យប់ថ្ងៃដដែលនេះ កូនម្នាក់ទៀតបាន ស្លាប់នៅ មន្ទីរពេទ្យ
ខណៈស្រ្តីជាម្តាយ និងកូនម្នាក់ទៀតបានរងរបួស យ៉ាងធ្ងន់ធ្ងរជាទីបំផុត។
ដោយឡែក ខាងរថយន្តក្រុង របស់ក្រុមហ៊ុន អូឡាំពិកវិញ
អ្នកជិះនៅក្នុងរថយន្តសរុបចំនួន១៨នាក់ ក្នុងនោះ ជនជាតិចិនតៃវ៉ាន់ ចំនួន១៥
នាក់ អ្នកនាំដើរលេងកំសាន្ត និងបកប្រែម្នាក់ (Guide) អ្នកបើករថយន្តម្នាក់
និងព្រូរថយន្តម្នាក់ ។ លោកបានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះ
ដែលជិះនៅក្នុងរថយន្តក្រុង ខាងលើនេះ ព្រូរថយន្តបានស្លាប់ភ្លាមៗ
នៅនឹងកន្លែងកើតហេតុ ខណៈអ្នកបើក រថយន្តដាច់ជើងម្ខាង និងមនុស្សចំនួន៤នាក់
ផ្សេងទៀត រងរបួសធ្ងន់ស្រាល។
លោក ហ៊ុន ហ៊ាន បានបន្តថា សពជនរងគ្រោះដែលស្លាប់ ហើយគាបជាប់នៅ ក្នុងរថយន្ត
កម្លាំងសមត្ថកិច្ចទើបនឹងគាស់ យកចេញអស់នៅវេលា
ម៉ោងប្រមាណ៦៖៣០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣នេះទេ។ លោកថា
កំហុសតាមការសន្និដ្ឋាន ជាជំហានដំបូងបង្ហាញថា រថយន្តក្រុងជាអ្នកបង្កហេតុ
ពីព្រោះបានវ៉ារថយន្ត មួយគ្រឿងទៀត ដែលបើកពីមុខ
រួចហើយបានជ្រុលចង្កូតទៅបុករថយន្តជនរងគ្រោះ នៅខាងស្តាំងដៃ
ខណៈបើកបញ្ច្រាសទិសគ្នា។ លោកបានបន្តថា ក្រោយរថយន្ត ក្រុងបានបុក
រថយន្តស៊ីអរវី បានឆាបឆេះ ប៉ុន្តែបានប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ជួយពន្លត់។
បច្ចុប្បន្ន
រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីរង់ចាំការ
ដោះស្រាយបន្តទៀត។ នេះជាគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ថ្មីមួយទៀត
នៅក្នុងប្រទេសកម្ពុជា ដែលអ្នកបើកបរទាំងឡាយ ត្រូវមានការប្រុងប្រយ័ត្ន
គ្រប់ៗគ្នា៕

0 ความคิดเห็น:
แสดงความคิดเห็น