មូលហេតុ ដែលតារាស្រីៗ ចូលចិត្តពាក់ស្បែកជើងកែងចោត!
ភ្នំពេញ: ហេតុអ្វីតារាស្រីចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ៗ ចូលក្នុងកម្មវិធី?។ ពាក់ស្បែកជើងកែងចោត ទៅតាមកម្មវីធីជប់លៀងផ្សេងៗ រាត្រី ស្រមោលស ខួបកំណើត ពិធីមង្គលការ សុទ្ធតែជាកម្មវិធីតម្រូវការនូវស្បែកជើងកែងចោត ដែលសិល្បៈការី ក៏ដូចជាស្ត្រីទូទៅត្រូវការជាចាំបាច់ ព្រោះសម្ភារៈតុបតែងខ្លួនមួយចំនួន វាជួយលើកសម្រស់បានមួយកំរិត ជាក់ស្តែង ដូចជាស្បែកជើងកែងចោតនេះជាដើម ពេលដែលពាក់វា ធ្វើឲ្យកើនឡើងនូវកំពស់ ចេញរាងស្អាត ស៊ីវីល័យឲ្យទាន់សម័យអ៊ិនធើណែត ទាំងនេះជាការលើកឡើង នូវមតិរបស់តារាស្រីៗ។
តារាបង្ហាញម៉ូដ ផាន់ កាន់ណារី
ស្តាប់ការបកស្រាយរបស់តារាបង្ហាញម៉ូឌែល ដែលមានកំពស់ ១ ម៉ែត្រ ៧០
ផាន់ កាន់ណារី បកស្រាយថា តើហេតុអ្វីតារាបង្ហាញម៉ូត
សម្រាប់ពួកអ៊ឺរ៉ុប រូបនេះ ចូលចិត្តពាក់ស្បែកជើងកែងចោត
“ការនិយមពាក់ស្បែកជើងកែងចោត សម្រាប់ខ្ញុំ
គឺពាក់វា(ស្បែកជើងកែង)រហូតនឹង
ព្រោះពេលពាក់វាទៅធ្វើឲ្យយើងដើរទៅចេញរាងស្អាត
ហើយសម្រាប់ពួកម៉ូឌែលដូចជាខ្ញុំ កាន់តែខ្ពស់កាន់តែល្អ
ភាគច្រើនខ្ញុំពាក់ស្បែកជើងដែលមានកែងកម្រាស់ចាប់ពី ១តឹក
ឡើងទៅនេះសម្រាប់កម្មវិធី Fashionshow
តែបើខ្ញុំចេញក្រៅផ្ទះដូចជាដើរផ្សារ ឬក៏ទៅដើរលេងកម្សាន្តធម្មតា
ខ្ញុំពាក់ត្រឹមតែ កន្លឹះតឹកអីទេ ព្រោះប្រសិនបើយើងពាក់វារាល់ថ្ងៃ
នូវកម្រាស់កែងខ្ពស់ៗពេកនោះ
គឺបណ្តាលឲ្យមានផលប៉ះពាល់ដល់សុខភាពដែរ ដូចជា ធ្វើឲ្យឈឺជង្គង់
ឈឺប្រអប់ជើង ស្រពន់ម្រាមជើងជាដើម”។ចំណែក តារាបង្ហាញម៉ូដក្នុងក្រុម Cambodia Super Model ទឹម វត្តី ក៏បានលើកឡើងពីចំណាប់អារម្មណ៍ស្រដៀងគ្នា នឹងការលើកឡើងខាងលើថា “សម្រាប់ស្ត្រីមួយចំនួនដែលគាត់មានកំពស់ទាប កំពស់មិនសូវបាន គាត់ចាំបាច់ត្រូវតែប្រើស្បែកជើងកែង ដើម្បីលើកកំពស់របស់ពួកគាត់ ហើយមួយទៀត សម្រាប់ស្បែកជើងកែង នឹងក៏ធ្វើឲ្យរាងយើងនឹងស្អាតដែរ ។ សម្រាប់ខ្ញុំ ពេលដែលបង្ហាញម៉ូដ ខ្ញុំពាក់ស្បែកជើងកែងដែលមានកម្ពស់១តឹក តែសម្រាប់កម្មវិធីធម្មតាខ្ញុំមិនពាក់ដល់ខ្ពស់ពេកទេ ខ្ញុំពាក់ល្មមទេ ព្រោះខ្ញុំរាងខ្ពស់ដែលហើយ ប្រសិនបើពាក់កែង ១តឹកចូលកម្មវិធី វាខ្ពស់ពេកហើយ វាធ្វើឲ្យអាក្រក់មើលវិញ”។
រីឯពិធីការិនី សាច់សខ្ចី ថន លក្ខិណា បានបញ្ចេញចំណាប់អារម្មណ៍ថា ជាការពិតចំពោះនារីៗ ទូទៅ គាត់ចូលចិត្តពាក់ស្បែកជើងកែង ទោះបីជាគាត់ខ្ពស់ស្រាប់ក៏គាត់ត្រូវពាក់ដែរ ទីមួយ ដើម្បីឲ្យចេញរាងស្អាត បើសិនជាខ្ពស់ហើយគាត់ពាក់ស្បែកជើងទាប គាត់គិតថាគាត់នៅតែទាប តែតាមពិតគឺគាត់ខ្ពស់ហើយ តែហេតុផលធំគឺគាត់ចង់ឲ្យចេញរាងស្អាត ដើម្បីឲ្យស៊ីជាមួយសម្លៀកបំពាក់ ដែលគាត់ពាក់ទៅ ហើយចំពោះការដើរទៅនឹងក៏ស្អាតដែរ ជាពិសេសបងៗនារីមួយចំនួន ដែលគាត់មិនសូវមានកំពស់ខ្ពស់ដូចគេ ដូច្នេះគាត់ក៏ត្រូវការកែងដើម្បីឲ្យមើលទៅខ្ពស់ដូចគេដូចឯងដែរ។
ការធ្វើឲ្យខ្លួនសាកសមជាមួយនឹងសម្លៀកបំពាក់ ក៏ដូចជាស្បែកជើងកែងចោត ដើម្បីលើកសម្រស់ក៏ដូចជាភាពទាក់ទាញ តែរាល់ការស្រស់ស្អាតណាមួយ ដែលមិនមែនជាធម្មជាតិ វារមែងតែងតែផ្តល់ផលប៉ះពាល់ជានិច្ច ទោះបីផលប៉ះពាល់នោះតិចឬច្រើន ។ ពិធីករ ក្នុងកម្មវិធី សុខគា លក្ខណា ប៊ីអាយជី រូបនេះ បានឲ្យដឹងថា “ចំពោះផលប៉ះពាល់ចំពោះខ្ញុំរាល់ថ្ងៃនេះគឺខ្ញុំតែងតែជួប គឺពាក់យូរទៅ ឈឺជើងប្រសិនណាបើពាក់ធ្វើការពេញមួយថ្ងៃ ទីពីរគឺធ្វើឲ្យសាច់ដុំជើងឡើងប៉ោងមិនស្អាត ហើយអនាគតទៅអាចធ្វើឲ្យប៉ះពាល់ទាក់ទងនឹងរឿងឆ្អឹងក៏មានដែរ”។
តារាបង្ហាញម៉ូដ ទឹម វត្តី
ពិធីការិនី ថន លក្ខិណា
0 ความคิดเห็น:
แสดงความคิดเห็น