ស្ត្រីកម្សត់ស្លាប់ ដោយសារប្តីខាំប្រដាប់ភេទ
ប្រភព៖ អង្គរធំ
ជាសោកនាដកម្មមួយ គួរឱ្យសង្វេគជាពន់ពេក
ខណៈដែលស្ត្រីកម្សត់ម្នាក់ បានលាចាកលោក ដោយសារប្តីខាំប្រដាប់ភេទ
ក្លាយជាដំបៅមើលមិនជា។ អ្វីដែលខ្លោចចិត្តបំផុតនោះ
គឺបុរសអគតិជាប្តី បានក្លាយជា អ្នកទោស ទុកកូន ៧នាក់ ឱ្យរស់វេទនា
កំព្រាឥតមេបា និងបាត់បង់កិត្តិយស ព្រោះតែឪពុកអប្រិយ…។
ស្ត្រីអភ័ព្វដែលទទួលមរណភាពព្រោះតែប្តីខាំប្រដាប់ភេទ ក្លាយជាដំបៅនេះ
ឈ្មោះច័ន្ទ ចន្ថា អាយុ ៤៦ឆ្នាំ ឯភាគីប្តីឈ្មោះស៊ី សុខា អាយុ៤៦ឆ្នាំ។
គ្រួសារ នេះមានកូន៩នាក់ (៧នាក់ នៅក្នុងបន្ទុក) រស់នៅភូមិ ព្រែកស្លែង
ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
ទាក់ទិនដល់ករណីនេះ អ្នកស្រីច័ន្ទ សុខ អាយុ ៤៩ឆ្នាំ ជាបងបង្កើតនៃសព
ផ្ទះនៅទល់មុខគ្នា បាន បំភ្លឺថា តាំងពីចាប់ដៃគ្នាកសាងគ្រួសារមក នាងច័ន្ទ
ចន្ថា និងប្តីឈ្មោះស៊ី សុខា ជួបតែភាពរកាំរកូស ដោយ-
សារប្តីនេះជាប្រុសប្រចណ្ឌ ល្មោភកាម ចូលចិត្តសេព សុរា។
ជីវភាពពួកគេខ្វះមុខខ្វះក្រោយ តែបង្កើតបាន កូនឱ្យរដឹក ពគ្នាមិនរួច
ដោយមានមុខរបរដើរស៊ីឈ្នួលគេ។ កន្លងមក ឱ្យតែផឹកស្រវឹងម្តងៗ
ប្អូនថ្លៃអគតិនេះ តែងរករឿងវាយធ្វើបាបប្រពន្ធ ឱ្យតែឃើញឈរនិយាយ
លេងជាមួយប្រុសណា ច្បាស់ជាប្តីវាយទក់សាច់ មិនខាន។
បន្ទាប់ពីវាយធ្វើបាបរួច ប្តីនេះ តែងបង្ខំ ប្រពន្ធរួមរ័ក ជួនកាលលេងទាំងថ្ងៃ
ដោយដេញកូន ឱ្យចេញទាំងអស់។ បើត្រឹមតែរួមដំណេកដូចប្តីប្រពន្ធ
គេឯទៀតអត់អីទេ ប៉ុន្តែ ប្តីនេះជាមនុស្សល្មោភកាម ចូលចិត្តក្តិចខ្ញាំ
ខាំត្របាក់ រហូតដល់ប្រពន្ធស្រែកអូ៎យ! ទើបគេស្កប់ចិត្ត។
អ្នកស្រីច័ន្ទ សុខ រៀបរាប់ទៀតថា ថ្ងៃមួយ ប្រហែលជាម៉ោង៧យប់
ប្អូនថ្លៃអគតិនេះ បានមកដល់ ផ្ទះទាំងស្រវឹងងងុល រួចក៏រករឿងឈ្លោះប្រកែកជាមួយ
ប្អូនស្រីគាត់។ គេទាញដំបងវាយប្រពន្ធអត់អាសូរ ឯកូនៗភ័យខ្លាចឪពុក
ក៏រត់ចោលផ្ទះអស់ ដោយទុក ឱ្យម្តាយអភ័ព្វ រងទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ។
បន្ទាប់ពីវាយប្រពន្ធដួល ប្តីអប្រិយនេះ ស្ទុះទៅចាប់សម្រាតសំពត់នាង
រួចបង្ខំរួមរ័កដូចសត្វធាតុ ប៉ុន្តែ ដោយសារនាងចន្ថា ខឹងនឹងប្តីវាយ ៣ដំបង
ក៏ប្រឹងរើបម្រះ ស្រាប់តែប្តីឱនទៅខាំប្រដាប់ភេទរបស់នាង ចេញឈាមកក្លាក់
ស្រែកយំគួរឱ្យសង្វេគជាពន់ពេក។ នៅពេលត្រដររួច នាងចន្ថា
ក៏រត់ទៅប្តឹងសមត្ថកិច្ច ដោយមានរូបគាត់ជួយធ្វើអន្តរាគមន៍ផង រហូតដល់ប្តីនោះ
ត្រូវប៉ូលិសចាប់វ៉ៃខ្នោះ បញ្ជូនទៅឃុំឃាំង។
ស្ត្រីជាបងបង្កើត នៃសព បន្តទាំងក្តុកក្តួលថា តាំងពីប្តីខាំប្រដាប់ភេទមក
ប្អូនស្រីកម្សត់នេះ ក៏ធ្លាក់ ខ្លួនឈឺទុរន់ទុរា ស្គាំងស្គមរីងរៃ
ឯស្នាមខាំនោះក៏ក្លាយ ជាដំបៅ ប៉ុន្តែ ទោះជាឈឺរ៉ាំរ៉ៃយ៉ាងនេះក្តី ក្នុងនាមជា
ម្តាយប្រកបដោយព្រហ្មវិហារធម៌ នាងចន្ថា តែង ចេញទៅស៊ីឈ្នួលគេទាំងឈឺទាំងជា
ដើម្បីរកកម្រៃ ទិញអង្ករចិញ្ចឹមកូន ដែលរស់ក្នុងបន្ទុក៧នាក់។ ថ្ងៃ មួយ
ពេលនាងមកពីស៊ីឈ្នួលគេវិញ ចេះតែត្អូញវិលមុខ បានឱ្យកូនកោសខ្យល់ឱ្យ
និងហូបបាយរួច ក៏ចូល សម្រាកទៅ ស្រាប់តែនាងដេកលក់ជារៀងរហូត
មិនក្រោកវិញទេ ទុកឱ្យកូនៗយំសោកបោកខ្លួន ព្រោះតែ
សោកស្តាយម្តាយប្រកបដោយគុណធម៌នេះ។
នាងខា ចិន្តា អាយុជាង២០ឆ្នាំ ជាកូនស្រីច្បង នៃសព បានឱ្យដឹងថា
នាងមានបងប្អូនបង្កើតទាំង អស់៩នាក់ (ស្លាប់ម្នាក់) ប៉ុន្តែ នាងមានប្តី
បានបែក ផ្ទះជាង១ឆ្នាំហើយ។ ម្តាយរបស់នាងកម្មក្រាស់ ដោយសារតែឪពុកវាយធ្វើបាប
ប្រចណ្ឌមិនសម ហេតុផល និងបំពារបំពានរាងកាយដូចសត្វធាតុ។
រូបនាងធ្លាប់ឪពុកដេញវាយ ព្រោះតែចូលជួយម្តាយ ធ្វើឱ្យនាងខ្លាចឪពុកដូចខ្លា។
ចំណែកប្អូនៗរបស់នាង គ្មានហ៊ានមើលមុខឪពុកទេ បើគាត់ដេញឱ្យចេញពីផ្ទះ
ត្រូវតែចេញ ដើម្បីទុកឱកាសឱ្យគាត់ធ្វើបាបម៉ែ។
ប៉ូលិសធ្លាប់ចាប់ឪពុកទៅឃុំខ្លួនម្តងរួចមកហើយ ប៉ុន្តែ ម៉ែមិនដាច់ចិត្ត
ក៏ទៅសុំដោះលែងវិញ។ ប៉ុន្តែ ឪពុកនាងមិនរាងចាលទេ ហ៊ានខាំប្រដាប់ភេទម៉ែ
ទីបំផុត ក្លាយជាដំបៅ រហូតស្លាប់ចោលកូន គួរឱ្យ
អាណិតស្រណោះអាឡោះអាល័យជាពន់ពេក។
លោកឯក ថា អាយុ៤៨ឆ្នាំ ជាបងថ្លៃនៃសព បានឱ្យដឹងថា បុរសឈ្មោះស៊ី សុខា
ពិតជាខាំប្រដាប់- ភេទប្រពន្ធ រហូតក្លាយជាដំបៅស្លាប់មែន ដោយគ្មាន
កូនណាបានទាន់ដង្ហើមនាងចន្ថា នោះឡើយ ព្រោះនាង អស់កម្លាំងពេក
ក៏ដេកលក់ជារៀងរហូត។ ឥឡូវបុរសអគិតនេះ ជាប់គុក ទុកកូន៧នាក់
ឱ្យរស់នៅរងក្តីវេទនា ឃើញ មានតែកូនទី២ និងកូនទី៣ ប៉ុណ្ណោះ ដែលខំដើរ
ស៊ីឈ្នួលគេ បានលុយទិញអង្គរមកចិញ្ចឹមប្អូនៗ ដោយពុំអាចទីពីងបងស្រីច្បងបានឡើយ
ព្រោះនាងមានប្តីសុទ្ធតែក្រដូចគ្នា។
លោកហោ ហ៊ី មេភូមិរង ភូមិព្រែកស្លែង បានបញ្ជាក់ថា បុរសឈ្មោះស៊ី សុខា
បានក្លាយជាអ្នកទោសឧក្រិដ្ឋ ព្រោះខាំប្រដាប់ភេទប្រពន្ធ រហូតដល់ឈឺស្លាប់។
គ្រួសារ នេះជាប់ចំណាត់ថ្នាក់ខាងប្រើអំពើហិង្សា និង ក្រីក្រជាងគេ
ក្នុងចំណោមអ្នកភូមិទាំងអស់ ដែលផ្តើមចេញពីប្តីជាមនុស្សញៀនស្រា
ប្រចណ្ឌហួសហេតុ និងបង្ខំប្រពន្ធរួមភេទ បានកូនឱ្យ រដឹក។
អាជ្ញាធរភូមិធ្លាប់កោះហៅបុរសជាប្តីនោះមកអប់រំ ជារឿយៗ ប៉ុន្តែ គេមិនស្តាប់
សូម្បីតែប៉ូលិសចាប់ទៅកែប្រែនៅ អធិការដ្ឋាននគរបាលស្រុកស្អាង
ក៏គេមិនរាងចាល។ អ្វីដែលអាណោចអាធ័ម ជាទីបំផុតនោះ គឺកូនពៅ
ទើបតែមានអាយុ២ខួបប៉ុណ្ណោះ ត្រូវម្តាយស្លាប់ចោល បាក់ទឹកដោះ។ ឯកូនជំទង់ៗ ទី២
និងទី៣ ដើរស៊ីឈ្នួលគេ រកលុយទិញអង្ករ។ រូបលោកនិងអ្នកភូមិឯទៀត
ក៏ធ្លាប់ជួយជាអង្ករ ត្រីងៀត ប្រហុក ដល់កូនកំព្រោនះ ជាហូរហែដែរ
តែមិនទាន់ពោះឃ្លានទេ។ ហេតុនេះ លោកក៏សូមអំពាវនាវដល់ សប្បុរសជនជិតឆ្ងាយ
មេត្តាជួយឧបត្ថម្ភជាគ្រឿងឧបភោគ-បរិភោគ ដល់កុមារកម្សត់ទាំងនេះផង ធ្វើម៉េច
បើគ្នាកើតមកអភ័ព្វប៉ះឪពុកតិរច្ឆានបែបនេះ ៕

0 ความคิดเห็น:
แสดงความคิดเห็น