Khmer news

วันอังคารที่ 18 มิถุนายน พ.ศ. 2556

នាំក្មេងស្រីពីរនាក់ ទៅលក់ឲ្យតាតា នៅឈូកទិព្វ២ ប៉ះចំស្ទាវរំលោកម្នាក់ ម្តងព្រឹកឡើង នាងប្តឹងឲ្យ នគរបាល ឃាត់ខ្លួន

ប្រភព ៖ ដើមអម្ពិល
ខេត្តកណ្តាលៈ ក្មេងស្រីពីរនាក់ បានមកដាក់ពាក្យ បណ្តឹងនៅនគរបាល ក្រុងតាខ្មៅ ឲ្យជួយរកយុត្តិធម៌ ចំពោះ ២នាក់ ប្តីប្រពន្ធបានល្បួងនាងទាំងពីរនាក់ ទៅលក់ឲ្យ តាតា នៅសណ្ឋាគារឈូកទិព្វ២ តែប៉ះចំស្ទាវធ្វើសកម្មភាពរំលោភ រហូតបានម្នាក់ម្តងៗ លុះព្រឹកឡើងក្មេងស្រី ទាំងវិលត្រឡប់មកផ្ទះវិញ បានមកដាក់ពាក្យ បណ្តឹង នៅ ប៉ុស្តិ៍ នគរបាល ឲ្យជួយស្រាវជ្រាវ ទើបនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ នគរបាលក្រុងតាខ្មៅ ហៅជនសង្ស័យទាំង ពីរ នាក់ទៅសាកសួរដោយក្មេងស្រី ទាំងពីរមានអង្គការ និងឯកសារ ត្រឹមត្រូវក៏សុំគោលការ ពីព្រះរាជអាជ្ញាធរ ឃាត់ខ្លួននិងនាំយក ទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ ហេតុការណ៍ ឃាត់ខ្លួនកើតឡើងកាលពី ល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣ បន្ទាប់ពីហៅទៅសាកសួរ នៅអធិការដ្ឋានក្រុងតាខ្មៅ ។
លោក ស៊ឹម ប៊ុតបណ្ឌិត អធិការនគរបាលក្រុង តាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះមានគ្នាពីរនាក់ ជាក្មេងស្រី មិនទាន់ គ្រប់អាយុ១៥និង១៤ឆ្នាំ ដែលជាអនិតិជន រស់នៅ ក្នុងភូមិដើមគរ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល មាន ស្រុកកំណើតនៅភូមិលេខ៥ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកឯជន សង្ស័យទី១ ឈ្មោះ ប៊ូ ពៅ ភេទស្រីអាយុ៤៦ឆ្នាំមានទីលំនៅនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល និងទី២ ឈ្មោះ ជួន ចយ ភេទប្រុសអាយុ ៤៥ឆ្នាំ រស់នៅក្នុង ភូមិព្រែកតាពៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ អ្នកទាំងពីរបច្ចុប្បន្នរស់នៅក្នុងភូមិ ដើមគរ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកបានបន្តទៀតថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ ប៊ូ ពៅ បានលួងលោមនាងរងគ្រោះទាំងពីរដោយ ប្រាប់នាងថា ទៅញុំស៊ុបតែមិនបាន ប្រាប់គោល ដៅនោះទេ បន្ទាប់មកជនសង្ស័យបាននាំជនរងគ្រោះជិះម៉ូតូជាមួយឈ្មោះ ជួន ចយ ឌុបទៅភ្នំពេញ ហើយជនរងគ្រោះទាំងពីរបានសួរជនសង្ស័យថា ឌុបនាងមក ធ្វើអ្វីពេលនោះជនសង្ស័យប្រាប់ថា មកចាំក្មួយរបស់គេ ហើយជនសង្ស័យទាំងពីរក៏នាំនាងរងគ្រោះទាំងពីរចូលទៅក្នុងសណ្ឋាគារឈូកទិព្វ២ ដោយឡើងទៅជាន់ទី៩ រួចហើយឲ្យនាងទាំងពីរ ចូលទៅក្នុងបន្ទប់ ដោយមានបុរសម្នាក់ មិន ស្គាក់អត្តសញ្ញាណ នៅក្នុងបន្ទប់នោះផង បន្ទាប់មកជនសង្ស័យ បានទាញទ្វារបិទហើយ ដើរចេញ ទៅបាត់ ពេលនោះជនរងគ្រោះ ភ័យក៏បានស្រែកហៅជនសង្ស័យ ប៉ុន្តែត្រូវបុរសនោះគំរាម សម្លាប់បើហ៊ាន នៅតែស្រែក ទើប នាងទាំងពីរនៅស្ងៀម ហើយនៅយប់នោះបុរស នោះធ្វើសកម្មភាពរំលោភនាង បានម្នាក់ម្តងៗ នៅក្នុង យប់នោះរហូតដល់ម៉ោង២២និង០០នាទីជនសង្ស័យ ក៏បាននាំនាងរង គ្រោះត្រឡប់ មកផ្ទះវិញ ដោយគំរាមថា កុំប្រាប់អ្នកណា បើមិនដូច្នោះគេ នឹងសម្លាប់ចោល ។ ប៉ុន្តែជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅនគរបាល ប៉ុស្តិ៍ឲ្យជួយអន្តរាគមន៍ និងបានហៅជនសង្ស័យទាំងពីរ រួចហើយសុំគោល ការណ៍ព្រះរាជអាជ្ញា ហើយឃាត់ខ្លួននាំ យកទៅកាន់តុលាការ ឲ្យចាត់ការទៅតាមផ្លូវច្បាប់ តែម្តងទៅ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូន ទៅកាន់ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
Hong-0391 Hong-0392 Hong-0393

 

0 ความคิดเห็น:

แสดงความคิดเห็น

 

Select Movies

My Blog List

Followers

Popular Posts

 

© 2010 Funny Khmers