Khmer Star

วันพุธที่ 19 มิถุนายน พ.ศ. 2556

សារ៉ាយ សក្ខណា កំណត់​ថ្ងៃ​រៀប​ពិធីអាពាហ៍ពិពាហ៍

ភ្នំពេញៈ អ្នក​សិល្បៈ​និង​អ្នក​ផលិតកម្ម​វិធី​ទូរទស្សន៍​បាន​ អះអាង​ក្នុង​កម្មវិធី​ថា​តារាសម្តែង​សារ៉ាយ​សក្ខណា​រក​បាន​ថ្ងៃ​ចូល​រោងការ​ ជាមួយ​គូដណ្តឹង​មេធាវី​នៅ​អាមេរិក​ហើយ គឺ​នៅ​ថ្ងៃ​ទី​១២ ខែ​១២​ឆ្នាំ​២០១៣​។ ស្រប​គ្នា​នោះ​ម្តាយ​របស់​សារ៉ាយ សក្ខណា គឺ​អ្នកស្រី​សម្ផស្ស ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា​៖​«កូន​ខ្ញុំ​ពិតជា​កំណត់​ថ្ងៃ​ចូល​រោងការ​នៅ​ ថ្ងៃ​នោះ​មែន​»។
អ្នកស្រី​សម្ផស្ស បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​រសៀល​ម្សិលមិញ​តាម​ទូរស័ព្ទ​ថា​៖​ «គម្រោង​ការ​កាត់​ខ្សែបូ​នៃ​ពិធីរៀបអាពាហ៍ពិពាហ៍​កូន​លើក​ទី​មួយ​ក្នុង​ ជីវិត​ខ្ញុំ​ជា​ម្តាយ​គេ និង​ជា​កូន​ច្បង​នោះ ភ្ញៀវ​ដែល​ស្ថិត​ក្នុង​គម្រោង​ត្រូវ​អញ្ជើញ​អាច​១០០​តុ​ឡើង​ទៅ​ហើយ​ទីតាំង​ ទទួល​ភ្ញៀវ​គឺ​កំណត់​ធ្វើ​នៅ​កោះពេជ្រ អគារ​A»។
ទោះ​បី​បញ្ជាក់​ពី​ពេលវេលា ប៉ុន្តែ​អ្នកស្រី​សម្ផស្ស​បែរ​ជា​បដិសេធ​មិន​បញ្ចេញ​តួលេខ​ពី​ខ្ទង់​ចំណាយ​ នៅ​ឡើយ ដោយ​អ្នកស្រី​និយាយ​ថា​៖​«​នៅ​មិន​ទាន់​កំណត់​ការ​ចំណាយ​បាន​ថា​ត្រូវ​ចំណាយ ​ប៉ុន្មាន​ទេ​ព្រោះ​ថា​ពេលវេលា​វា​នៅ​មិន​ទាន់​មក​ដល់​ហើយ​មិន​ទាន់​ដឹង​ថា​ ត្រូវ​ចំណាយ​លើ​អ្វី​ខ្លះ​មុខ​ណា​អស់​ប៉ុន្មាន​ដែរ​»។ អ្នកស្រី​បាន​បញ្ជាក់​ដែរ​ថា​៖​«​បើ​គិត​តាម​គម្រោង​អញ្ជើញ​ភ្ញៀវ ដល់​ទៅ​ជាង​១០០​តុ នៅ​កោះពេជ្រ​នោះ គេ​ក៏​អាច​ដឹង​ខ្លះ​ដែរ​ថា​ពិធី​នោះ​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​នោះ​»។
អ្នកស្រី​បញ្ជាក់​ទៀត​ថា​៖​«ខ្ញុំ​ធ្វើ​ពិធីរៀបអាពាហ៍ពិពាហ៍​និង​រៀប​ ទទួល​ភ្ញៀវ​នេះ គឺ​ធ្វើ​តាម​លទ្ធភាព​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ទេ តែ​ខ្ញុំ​ក៏​ជឿជាក់​ដែរ​ថា ភ្ញៀវ​ខ្ញុំ​អាច​រត់​រួច​បាន​ពី​១០០​តុ​ឡើង ព្រោះ​ថា កាល​ពី​ខ្ញុំ​ធ្វើ​ពិធី​ឡើង​ផ្ទះ​១០០​តុ​ផង​នៅ​ទទួល​ភ្ញៀវ​សឹង​មិន​គ្រាន់​ »។
មុន​នេះ​អ្នក​ដឹកនាំ​រឿង​មិន​តិច​នាក់​ទេ និយាយ​ថា សក្ខណា តាំង​ពី​ឮ​ថា ត្រៀម​ខ្លួន​ចូល​រោងការ​ជាមួយ​គូដណ្តឹង​ឈ្មោះ​កែវ មេត្រី ដែល​ជា​មេធាវី​នៅ​អាមេរិក​មក​សក្ខណា សុខ​ចិត្ត​បោះ​ចោល​លុយ​រាប់ម៉ឺន​ដុល្លារ មិន​ទទួល​ថត​រឿង​ថ្មី​ច្រើន​ដូច​មុន​ទេ។ ចំពោះ​ការ​មិន​ទទួល​ការងារ​ថតកុន របស់​តារា​សម្តែង​ជាប់​លេខ​១ ថតរូប​ស្អាត សម្បុរ​ស្រអែម​បែប​ខ្មែរ​អង្គរ​សារ៉ាយ សក្ខណា​នោះ ក៏​ត្រូវ​បាន​អ្នក​អតា្ថធិប្បាយ​កម្មវិធី​សិល្បៈ​លើក​មក​និយាយ​ក្នុង​ កម្មវិធី​ផង​ដែរ​។ ពួកគេ​និយាយ​ថា​៖​«មួយ​រយៈ​នេះ​សក្ខណា​មិន​ទទួល​ការងារ​ថតកុន​ទេ ព្រោះ​ថា​នាង​កំពុង​យក​ពេលវេលា​ខ្លះ​ពី​សិល្បៈ​ដើម្បី​បន្ទំ​ខ្លួន​បន្ទំ​ ស្បែក​ដើម្បី​ត្រៀម​ខ្លួន​ទទួល​ផ្កាស្លា​ពី​កូន​កំលោះ​នៅ​ឯ​នាយសមុទ្រ​នៅ​ ថ្ងៃ​ទី​១២ ខែ​១២ ឆ្នាំ​២០១៣​នេះ​»។
អ្នកស្រី​សម្ផស្ស​បាន​ទទួល​ស្គាល់​ថា​៖​«ពេល​នេះ​សក្ខណា សម្រេច​មិន​ទទួល​ការងារ​ថតកុន​ច្រើន​រឿង​មែន​ហ្នឹង នាង​ទទួល​តែ​ថតស្ប៉ត និង​ថតចម្រៀង​ទេ»។
អ្នកស្រី​បញ្ជាក់​ថា​៖​«មិនមែន​កូន​ខ្ញុំ​មិន​ចង់​បាន​លុយ​ទេ តែ​នេះ​ពេលវេលា​ថតកុន​អាច​ប៉ះពាល់​ខ្លះ​ដែរ​សម្រាប់​អាពាហ៍ពិពាហ៍​របស់​នាង តែ​បើ​ថតស្ប៉ត និង​ចម្រៀង​មិន​មាន​អ្វី​ប៉ះពាល់​ទេ​។ ការងារ​ថតស្ប៉ត និង​ចម្រៀង​រវល់​ប៉ុន្មាន​ក៏​វា​មិន​អី​ដែរ​តែ​បើ​ថត​ភាពយន្ត​ត្រូវ​កុងត្រា ​ពេល​យូរ​ហើយ​សក្ខណា មាន​គម្រោង​ក្រោយ​រៀបមង្គលការ​រួច​នាង​នឹង​ទៅ​រស់​នៅ​សហរដ្ឋអាមេរិក​ជាមួយ​ ប្តី​នាង ដូច្នេះ​ហើយ​ទើប​បាន​ជា​នាង​ខ្លាច​ថត​មិន​ចប់​ឲ្យ​គេ អ៊ីចឹង​នាង​មិន​ទទួល​ថតកុន​ទេ តែ​សក្ខណា​នៅ​តែ​រវល់​»៕
តារា​សម្តែង សារ៉ាយ សក្ខណា បាន​បញ្ជាក់​ពី​ថ្ងៃ​ចូល​រោង​ការ​​​។ រូបថត ផា លីណា
តារា​សម្តែង សារ៉ាយ សក្ខណា បាន​បញ្ជាក់​ពី​ថ្ងៃ​ចូល​រោង​ការ​​​។ រូបថត ផា លីណា

 

0 ความคิดเห็น:

แสดงความคิดเห็น

 

Select Movies

My Blog List

Followers

Popular Posts

 

© 2010 Funny Khmers