Star Sexy

วันพุธที่ 19 มิถุนายน พ.ศ. 2556

ស្រី​ស្រស់​សិច​ស៊ី​បំផុត​ភពផែនដី​ត្រូវ​ចាប់​ខ្លួន​ព្រោះ​ជួញដូរ​គ្រឿងញៀន​

ទូ​លី​សា កុង​តូ​ស្លា​វ​ឡូ​ស​(Tulisa Contostavlos) តារាចម្រៀង​អង់គ្លេស​ដ៏​ល្បីល្បាញ​និង​ជា​ស្រី​ស្រស់​ត្រូវបាន​គេ​បោះឆ្នោត​ ឲ្យ​ជាប់​ជា​ស្រី​សិច​ស៊ី​បំផុត​របស់​ភពផែនដី​ក្នុង​ឆ្នាំ 2012 ត្រូវបាន​ចាប់ខ្លួន​ពី​បទ​ចោទប្រកាន់ថា​បាន​ផ្គត់ផ្គង់​គ្រឿងញៀន​ប្រភេទ​A​។ ​
​កាសែត The Sun បាន​ចោទ​Tulisa​ថា​ជួញដូរ​គ្រឿងញៀន​កាលពី​ចុង​សប្តាហ៍​នេះ​។
tulisa-contostavlos-16-s
ទូ​លី​សា កុង​តូ​ស្លា​វ​ឡូ​ស​(Tulisa Contostavlos)
កាសែត​នេះ​បាន​លួច​ថត​សម្លេង និង​ថត​វីដេអូ ពេល​ដែល​នាង​បាន​នាំ​អ្នកយក​ព័ត៌មាន​របស់​The Sun​ទៅ​ជួប​អ្នក​ចែក​គ្រឿងញៀន​ម្នាក់​។ ក្រោយមក​អ្នក​នោះ​បាន​លក់​កូកាអ៊ីន​14 ក្រាម​ជា​បន្ត​បន្ទាប់ឲ្យ​អ្នកយកព័ត៌មាន​នៅ​សណ្ឋាគារ Dorchester ក្នុង​ទីក្រុង​ឡុង​ដ៍​។​
BBC ក៏​បាន​ដកស្រង់​សំដី​របស់​ប៉ូលីស​ទីក្រុង​ដែល​ទទួលស្គាល់​ថា​តារា​វ័យ 24 ឆ្នាំ​រូប​នេះ ត្រូវ​ចាប់ខ្លួន​ជាមួយនឹង​មិត្តភក្តិ​របស់​នាង​ដែល​ជា​តារា​ចម្រៀង​រេ​ប​ ឈ្មោះ​Mike GLC អាយុ​35​ឆ្នាំ​កាល​ពី​ថ្ងៃ​ទី 4​មិថុនា នៅ​វិមាន​ក្នុង​ទីក្រុង​ឡុង​ដ៍​។ ទោះជា​យ៉ាងណា​អ្នក​ទាំង​ពីរ​នេះ​បាន​បង់ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​រង់ចាំ​ ការស៊ើបអង្កេត​បន្ថែមទៀត​ដោយ​គេ​រំពឹងថា​នឹង​មាន​លទ្ធផល​នៅ​ចុងខែ​កក្កដា​ ខាងមុខ​។​
​និយាយ​ទៅកាន់​អ្នកយកព័ត៌មាន​នៅ​ខាងក្រៅ​ស្ថានីយ៍​ប៉ូលីស Belgravia នៅ​កណ្តាល​ទីក្រុង​ឡុង​ដ៍​កាលពី​ម្សិលមិញ​លោក Mike GLC អះអាង​ជា​បន្តបន្ទាប់​ថា​ពួកគេ​ពីរ​នាក់​នេះ​គ្មាន​ទោស​កំហុស​ទេ ហើយ​ថា​ពួក​គេ​នេះ​ជាប់អន្ទាក់​។​
​តារា​រេ​ប​រូបនោះ​និយាយថា​”​នរណា​ម្នាក់​ក៏​អាច​កែសម្រួល​និង​កាត់ត​វីដេអូ ​នោះដែរ​។ ការពិត​នឹង​ត្រូវ​បាន​បង្ហាញ​ឱ្យដឹង​។​ខ្ញុំ​មិនដែល​បាន​លក់​ថ្នាំ​ទេ​នៅ​ ក្នុង​ជីវិត​របស់​ខ្ញុំ​”​។​
​ក្រៅ​ពី​ជា​តារាចម្រៀង​មួយរូប នាង​Tulisa ក៏​ជា​តារា​សម្តែង ជា​តន្ត្រីករ​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ចក្រភព​អង់គ្លេស​។ នាង​ត្រូវបាន​គេ​ស្គាល់​កាន់តែ​ច្រើន​ក្នុង​នាម​ជា​ចៅក្រម​នៃ​រឿង X-Factor​ផលិត​នៅ​អង់គ្លេស​ផងដែរ​។ កាលពី​ឆ្នាំមុន Tulisa បាន​វាយ​ផ្តួល​ស្រី​ស្រស់​ជាច្រើនរូប រហូត​ក្លាយទៅជា​ស្ត្រី​សិច​ស៊ី​ក្នុង​ពិភពលោក​ជ្រើសរើស​ដោយ​ទស្សនា​វ​ដ្តី​ សម្រាប់​បុរស​ឈ្មោះ FHM ។​
Tulisa ក៏​ជា “​រាជ​នី​នៃ​រឿងអាស្រូវ​” ផងដែរ​”​ជាមួយ​នឹង​រឿងរ៉ាវ​“​រញ៉េរញ៉ៃ​”​លេច​ចេញ​វីដេអូ​សិច និង​ត្រូវបាន​គេ​រកឃើញ​ថា បាន​នាំ​”​របស់​លេង​របស់​មនុស្ស​ស្រី​ពេញវ័យ​” ឆ្លងកាត់​ព្រលានយន្តហោះ​។​
​ថ្មីៗ​នេះ ស្រី​ស្រស់​បាន​ទទួលស្គាល់​តាម Twitter​ថា​នាង​នឹង​មិន​អង្គុយ​កៅអី​ចៅក្រម​ក្នុង​រឿង X-Factor ទៀត​ទេ​។​តែ​កម្មវិធី X- Factor និយាយ​ថា​រឿង​នោះ​និង​ការចាប់ខ្លួន​នាង​មិន​ទាក់ទង​គ្នា​ទេ​៕
ប្រភព CEN

 

0 ความคิดเห็น:

แสดงความคิดเห็น

 

Select Movies

My Blog List

Followers

Popular Posts

 

© 2010 Funny Khmers