Khmer star today

วันพุธที่ 19 มิถุนายน พ.ศ. 2556

មូលហេតុ ដែលតារាស្រីៗ ចូលចិត្តពាក់ស្បែកជើងកែងចោត!

ភ្នំពេញ: ​ហេតុអ្វី​តារា​ស្រី​ចូលចិត្ត​ពាក់​ស្បែកជើង​កែង​ខ្ពស់ៗ ចូលក្នុង​កម្មវិធី​?​។ ពាក់​ស្បែកជើងកែងចោត ទៅតាម​កម្ម​វី​ធី​ជប់លៀង​ផ្សេងៗ រាត្រី ស្រមោល​ស ខួបកំណើត ពិធីមង្គលការ សុទ្ធតែជា​កម្មវិធី​តម្រូវការ​នូវ​ស្បែកជើងកែងចោត ដែល​សិល្បៈការី ក៏ដូចជា​ស្ត្រី​ទូទៅ​ត្រូវការ​ជា​ចាំបាច់ ព្រោះ​សម្ភារៈ​តុបតែង​ខ្លួន​មួយចំនួន វា​ជួយ​លើក​សម្រស់​បាន​មួយកំរិត ជាក់ស្តែង ដូចជា​ស្បែកជើងកែងចោត​នេះ​ជាដើម ពេលដែល​ពាក់​វា ធ្វើ​ឲ្យ​កើនឡើង​នូវ​កំពស់ ចេញ​រាង​ស្អាត ស៊ីវីល័យ​ឲ្យ​ទាន់សម័យ​អ៊ិន​ធើ​ណែ​ត ទាំងនេះ​ជាការ​លើកឡើង នូវ​មតិ​របស់​តារា​ស្រីៗ​។
​ Star-girls-like-to-wear-shoes-Corner_cen
   ​តារា​បង្ហាញ​ម៉ូដ ផាន់ កាន់​ណា​រី 
​ស្តាប់​ការបកស្រាយ​របស់​តារា​បង្ហាញ​ម៉ូ​ឌែ​ល ដែលមាន​កំពស់ ១ ម៉ែត្រ ៧០ ផាន់ កាន់​ណា​រី បកស្រាយ​ថា តើ​ហេតុអ្វី​តារា​បង្ហាញ​ម៉ូត សម្រាប់​ពួក​អ៊ឺរ៉ុប រូបនេះ ចូលចិត្ត​ពាក់​ស្បែកជើងកែងចោត “​ការនិយម​ពាក់​ស្បែកជើងកែងចោត សម្រាប់​ខ្ញុំ គឺ​ពាក់​វា​(​ស្បែកជើង​កែង​)​រហូត​នឹង ព្រោះ​ពេល​ពាក់​វា​ទៅធ្វើ​ឲ្យ​យើង​ដើរទៅ​ចេញ​រាង​ស្អាត ហើយ​សម្រាប់​ពួក​ម៉ូ​ឌែ​ល​ដូចជា​ខ្ញុំ កាន់តែ​ខ្ពស់​កាន់តែ​ល្អ ភាគច្រើន​ខ្ញុំ​ពាក់​ស្បែកជើង​ដែលមាន​កែង​កម្រាស់​ចាប់ពី ១​តឹក ឡើង​ទៅនេះ​សម្រាប់​កម្មវិធី Fashionshow តែបើ​ខ្ញុំ​ចេញ​ក្រៅ​ផ្ទះ​ដូចជា​ដើរ​ផ្សារ ឬក៏​ទៅ​ដើរលេង​កម្សាន្ត​ធម្មតា ខ្ញុំ​ពាក់​ត្រឹមតែ ក​ន្លឹះ​តឹក​អី​ទេ ព្រោះ​ប្រសិនបើ​យើង​ពាក់​វា​រាល់ថ្ងៃ នូវ​កម្រាស់​កែង​ខ្ពស់ៗ​ពេក​នោះ គឺ​បណ្តាល​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ដែរ ដូចជា ធ្វើ​ឲ្យ​ឈឺជង្គង់ ឈឺ​ប្រអប់ជើង ស្រពន់​ម្រាមជើង​ជាដើម​”​។​
​ចំណែក តារា​បង្ហាញ​ម៉ូដ​ក្នុង​ក្រុម Cambodia Super Model ទឹម វ​ត្តី ក៏បាន​លើកឡើង​ពី​ចំណាប់អារម្មណ៍​ស្រដៀង​គ្នា នឹង​ការលើកឡើង​ខាងលើ​ថា “​សម្រាប់​ស្ត្រី​មួយចំនួន​ដែល​គាត់​មាន​កំពស់​ទាប កំពស់​មិនសូវ​បាន គាត់​ចាំបាច់​ត្រូវតែ​ប្រើ​ស្បែកជើង​កែង ដើម្បី​លើក​កំពស់​របស់​ពួកគាត់ ហើយ​មួយទៀត សម្រាប់​ស្បែកជើង​កែង នឹង​ក៏​ធ្វើ​ឲ្យ​រាង​យើង​នឹង​ស្អាត​ដែរ ។ សម្រាប់​ខ្ញុំ ពេលដែល​បង្ហាញ​ម៉ូដ ខ្ញុំ​ពាក់​ស្បែកជើង​កែង​ដែលមាន​កម្ពស់​១​តឹក តែ​សម្រាប់​កម្មវិធី​ធម្មតា​ខ្ញុំ​មិន​ពាក់​ដល់​ខ្ពស់​ពេក​ទេ ខ្ញុំ​ពាក់​ល្មម​ទេ ព្រោះ​ខ្ញុំ​រាង​ខ្ពស់​ដែល​ហើយ ប្រសិនបើ​ពាក់​កែង ១​តឹក​ចូល​កម្មវិធី វា​ខ្ពស់​ពេក​ហើយ វា​ធ្វើ​ឲ្យ​អាក្រក់​មើល​វិញ​”​។​
​រីឯ​ពិធី​ការិនី សាច់​សខ្ចី ថន លក្ខិណា បាន​បញ្ចេញ​ចំណាប់អារម្មណ៍​ថា ជាការ​ពិត​ចំពោះ​នារីៗ ទូទៅ គាត់​ចូលចិត្ត​ពាក់​ស្បែកជើង​កែង ទោះបីជា​គាត់​ខ្ពស់​ស្រាប់​ក៏​គាត់​ត្រូវ​ពាក់​ដែរ ទីមួយ ដើម្បី​ឲ្យ​ចេញ​រាង​ស្អាត បើសិនជា​ខ្ពស់​ហើយ​គាត់​ពាក់​ស្បែក​ជើងទាប គាត់​គិតថា​គាត់​នៅតែ​ទាប តែ​តាមពិត​គឺ​គាត់​ខ្ពស់​ហើយ តែ​ហេតុផល​ធំ​គឺ​គាត់​ចង់​ឲ្យ​ចេញ​រាង​ស្អាត ដើម្បី​ឲ្យ​ស៊ី​ជាមួយ​សម្លៀកបំពាក់ ដែល​គាត់​ពាក់​ទៅ ហើយ​ចំពោះ​ការដើរ​ទៅនឹង​ក៏​ស្អាត​ដែរ ជាពិសេស​បងៗ​នារី​មួយចំនួន ដែល​គាត់​មិនសូវមាន​កំពស់​ខ្ពស់​ដូច​គេ ដូច្នេះ​គាត់​ក៏ត្រូវ​ការ​កែង​ដើម្បី​ឲ្យ​មើលទៅ​ខ្ពស់​ដូច​គេ​ដូច​ឯង​ដែរ​។​

​ការធ្វើ​ឲ្យ​ខ្លួន​សាក​សម​ជាមួយនឹង​សម្លៀកបំពាក់ ក៏ដូចជា​ស្បែកជើងកែងចោត ដើម្បី​លើក​សម្រស់​ក៏ដូចជា​ភាព​ទាក់ទាញ តែ​រាល់​ការ​ស្រស់ស្អាត​ណាមួយ ដែល​មិនមែនជា​ធម្មជាតិ វា​រមែងតែងតែ​ផ្តល់​ផលប៉ះពាល់​ជានិច្ច ទោះបី​ផលប៉ះពាល់​នោះ​តិច​ឬ​ច្រើន ។ ពិធីករ ក្នុង​កម្មវិធី សុខ​គា លក្ខណា ប៊ី​អាយ​ជី រូបនេះ បាន​ឲ្យ​ដឹងថា “​ចំពោះ​ផលប៉ះពាល់​ចំពោះ​ខ្ញុំ​រាល់ថ្ងៃនេះ​គឺ​ខ្ញុំ​តែងតែ​ជួប គឺ​ពាក់​យូរ​ទៅ ឈឺ​ជើង​ប្រសិនណាបើ​ពាក់​ធ្វើការ​ពេញ​មួយថ្ងៃ ទី​ពីរ​គឺ​ធ្វើ​ឲ្យ​សាច់ដុំ​ជើង​ឡើង​ប៉ោង​មិន​ស្អាត ហើយ​អនាគត​ទៅ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ទាក់ទង​នឹង​រឿង​ឆ្អឹង​ក៏មានដែរ​”​។
តារា​បង្ហាញ​ម៉ូដ ទឹម វ​ត្តី

ពិធី​ការិនី ថន លក្ខិណា

 

0 ความคิดเห็น:

แสดงความคิดเห็น

 

Select Movies

My Blog List

Followers

Popular Posts

 

© 2010 Funny Khmers