Khmer star today

วันพุธที่ 19 มิถุนายน พ.ศ. 2556

យូរី សំបូរ​ប្រុស​តាម​ស្រឡាញ់ ខណៈ​ដំណឹង​ស្នេហ៍​ជាមួយ អាន គុណកូឡា មិន​ទាន់​ប្រាកដ

ភ្នំពេញ៖ កញ្ញា យូរី ជាតារាចម្រៀងវ័យក្មេង មានសម្រស់ស្រស់ស្អាត សាច់សម៉ដ្ឋរលោង ដែលទើបតែចូលប្រឡូក នៅក្នុងវិថីសិល្បៈ ប្រហែលជាង ១ឆ្នាំតែប៉ុណ្ណោះ តែបើនិយាយពីប្រជាប្រិយភាព និង សន្ទុះនៃការគាំទ្រនៅលើ ទីផ្សារសិល្បៈហាក់ដូចជា កំពុងតែឈានទៅរកភាពល្បី ដូចតារាស្រីដែលមាន ឈ្មោះល្បីៗឯទៀត។
ទស្សនិកជនជាអ្នកគាំទ្រ បានលើកឡើងថា កញ្ញា យូរី មួយរយៈចុងក្រោយនេះ ទាំងប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់នាង គឺកាន់តែមាន សន្ទុះហក់ឈានឡើង ទៅមុខជាលំដាប់ ពោលគឺអាចនិយាយបានថា នាងកំពុងតែមានយីអ៊ុនឡើងក្រឺតៗ ខណៈដែលតារាស្រីថ្មីដូចនាង មិនទាន់រកឃើញទីផ្សារ ដើម្បីឆក់ដណ្តើមយកកេរ្តិ៍ឈ្មោះ និង ការគាំទ្រល្បីល្បាញ បានដូចនាងនៅឡើយនោះ។
ទន្ទឹមនឹងការគាំទ្រកំពុងតែ ដើរទៅមុខជាលំដាប់នេះដែរ កញ្ញា យូរី ក៏ត្រូវបានគេមើលឃើញថា នាងតារាចម្រៀងស្រីវ័យក្មេង ដែលមានរូបសម្រស់ស្រស់ស្អាត គួរឲ្យទាក់ទាញ ពីក្រសែភ្នែកបុរសៗ ជាពិសេសពួកល្បាយអាចម៍ខ្លា ។ មិនតែប៉ុណ្ណោះកញ្ញា យូរី បានធ្វើឲ្យបុរសៗជាច្រើន មានទាំងអ្នករស់នៅក្នុងស្រុក និងក្រៅស្រុកកំពុងតែនាំគ្នាជ្រួលជ្រើម ឈ្លក់វង្វេងលង់នឹងសម្រស់ ដ៏ស្រស់សោភារបស់នាង។
ថ្មីៗនេះ មានប្រភពមួយបានបង្ហើបប្រាប់ថា បច្ចុប្បន្ននេះ យូរី កំពុងតែមានបុរសៗជាច្រើន ហើយសុទ្ធតែជាអ្នក ដែលមានទ្រព្យស្តុកមាន ទាំងអ្នករស់នៅក្នុងស្រុក និង ក្រៅស្រុកកំពុងតែតាមលួងលោម សុំសេចក្តីស្រឡាញ់ពី កញ្ញា យូរី ដើម្បីបាននាងយកទៅ ធ្វើជាម្ចាស់បេះដូង ឃុំគ្រងជាកម្មសិទ្ធិទៅថ្ងៃអនាគត។
ប្រភពដដែលបានបន្តថា យូរី មិនធម្មតានោះទេ ដោយសព្វថ្ងៃនេះកំពុងមាន អ្នកតាមយកចិត្តយកថ្លើមជាច្រើន ក្នុងបំណងចង់បានការស្រឡាញ់ពីរូបនាង ។ ជាងនេះទៅទៀត ក៏មានបុរសអ្នកមានទ្រព្យ និង យសស័ក្តិមួយចំនួន ចង់ធានា ជូយជ្រោមជ្រែង ដល់កញ្ញា យូរី ទៀតផង។ ដ្បិតតែពេលនេះ មានបុរសជាច្រើន កំពុងព្យាយាមតាមលួងលោម រំខានសុំស្រឡាញ់ពី កញ្ញា យូរី ក៏ពិតមែន ប៉ុន្តែគេនៅមិនទាន់ដឹងនៅឡើយទេថា តើ យូរី នឹងព្រមទទួលយកបុរសណាម្នាក់ ក្នុងចំណោមអ្នកទាំងនោះ មកធ្វើជាម្ចាស់បេះដូង ឬមួយយ៉ាងណានោះទេ? ខណៈដែលមុននេះ គេធ្លាប់បានដឹងថា នាងតែងតែធ្វើការច្រានចោល និង បដិសេធជានិច្ច ចំពោះសំណើរសុំស្នេហ៍ពីនាង ។
ប៉ុន្តែទោះបីជាយ៉ាងណា ក្នុងពេលដែលមានអ្នកតាមសុំស្នេហ៍ ពីកញ្ញា យូរី ច្រើនក៏ពិតមែន តែថ្មីៗនេះក៏បានលេចឮដំណឹងថា លោក អាន គុណកូឡា ដែលជាតារាចម្រៀងរួមទ្រនំជាមួយគ្នា ក៏បានសារភាពស្នេហ៍ត្រង់ៗចំពោះយូរី ដែរ ប៉ុន្តែដំណឹងនោះនៅមិនទាន់ប្រាកដមួយរយភាគរយ ចំពោះចម្លើយស្នេហ៍ពី យូរី វិញនោះទេ។
នៅរសៀលថ្ងៃទី១៥ ខែមិថុនា នេះ គេហទំព័រ LookingTODAY មិនអាចធ្វើការទំនាក់ទំនង ដើម្បីសុំការបកស្រាយពីកញ្ញា យូរី បាននៅឡើយទេ។ ដូច្នេះ LookingTODAY និងព្យាយាមទាក់ទងនាង ដើម្បីសុំការបំភ្លឺនៅពេលក្រោយ។
យូរី ជាតារាចម្រៀងដែលជ្រក ក្រោមដំបូលរបស់ផលិតកម្ម សាន់ដេ នាងទើបហក់ចូលមកប្រឡូក ក្នុងវិស័យសិល្បៈ បានប្រហែលជាមួយឆ្នាំប៉ុណ្ណោះ តែ យូរី អាចថ្ពក់ទាញយក បានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ពីស្រទាប់យុវវ័យ មិនចាញ់តារាជើងចាស់ប៉ុន្មាននោះទេ។ ប្រការដែលនាងអាចឆក់យកបាន ប្រជាប្រិយភាពយ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារនាង ជាតារាដែលមានវ័យក្មេង និង មានរូបសម្រស់សាច់សខ្ចី គួបផ្សំនឹង សមត្ថភាពរបស់នាងផងដែរ៕




 

0 ความคิดเห็น:

แสดงความคิดเห็น

 

Select Movies

My Blog List

Followers

Popular Posts

 

© 2010 Funny Khmers