Ratha hot

วันพุธที่ 19 มิถุนายน พ.ศ. 2556

យក់ ឋិតរដ្ឋា ត្រៀមគម្រោងធ្វើឲ្យ​ មហាជនភ្ញាក់ផ្អើល

ភ្នំពេញ៖ យក់ ឋិតរដ្ឋា តារាចម្រៀងស្រីជើងខ្លាំងមួយរូប របស់ផលិតកម្ម ហង្សមាស ដែលត្រូវផលិតកម្មលើកស្ទួយ មិនតិចទេ តាំងពីនាងបង្ហាញវត្តមាន ក្នុងផលិតកម្មដ៏ធំមួយនេះ ។ បទចម្រៀងហាក់ទទួលការគាំទ្រច្រើន ពិសេសមួយរយៈចុងក្រោយនេះ នាងអាចរាំរែកបានល្អគួរសម ជាមួយក្រុមរាំ ដែលកាន់តែបង្ហាញ សមត្ថភាពរបស់ខ្លួនខ្លាំងមិនធម្មតា សមជាកំពូលតារាចម្រៀង ដែលស្ថិតក្នុងផលិតកម្មធំ។
យក់ ឋិតរដ្ឋា មិនត្រឹមតែជាតារាចម្រៀង មានទឹកដមសំឡេងមិនប្រួលប្រែទេ ថែមទាំងជាតារាចម្រៀងស្រី ដែលគេតែងតែកោតសរសើរថា មានសំណាង មានស្វាមីចាំយកចិត្តយកថ្លើម ពិសេសមិនចាំបាច់ខ្វល់ខ្វាយ រឿងលុយកាក់ ដែលនាងគ្រាន់តែចូលសិល្បៈ តាមចំណង់ចំណូលចិត្តប៉ុណ្ណោះ មិនដែលលេចឮ រឿងរកាំរកូសចេញពីរង្វង់គ្រួសារនាងទេ។
បន្ទាប់ពីដូររថយន្តពី Rangrover ពណ៌ខ្មៅ មកជា Mini Rangrover វិញម្ដង ដែលនាំឲ្យតារាចម្រៀង យក់ ឋិតរដ្ឋា ហាក់កាន់តែឡូយឆាយ ជាមួយរថយន្តដ៏ស្រស់ស្អាតរបស់នាង ។ ប្រភពមួយពីអ្នកគាំទ្រនាងបានបង្ហើបថា យក់ ឋិតរដ្ឋា កំពុងតែរៀបចំគំរោងដ៏ធំមួយ តែគេសុំមិនប្រាប់ថា ជាគំរោងអ្វីទេ តែទស្សនិកជននឹងភ្ញាក់ផ្អើលមិនខាន ។
អ្នកនាង យក់ ឋិតរដ្ឋា មិនអាចទាក់ទងដើម្បីបំភ្លឺបានទេ ខណៈដែលអ្នកនាងកំពុងរវល់ ជាមួយការថតបទចម្រៀងថ្មីៗ ។ ទស្សនិកជនភាគច្រើន កំពុងតែមានចម្ងល់ថា តើអ្នកនាងបានគំរោងធំដុំអ្វីទៀតហើយ បើអ្នកនាងបានធ្វើវាស្ទើរតែអស់ទៅហើយនោះ? ជាក់ស្ដែងដូចជារស់នៅក្នុងគេហដ្ឋាន មានតំលៃដល់ទៅជាង២០ម៉ឺនដុល្លារ ជិះរថយន្តទំនើបដាច់គេ ។ បើក្បាច់រាំវិញ ក៏អ្នកនាងបានបង្ហាញឲ្យគេឃើញថា អ្នកនាងអាចរាំបានដូចគេឯង មិនចាញ់គេនោះទេ ៕
PISETH-0323
Looking Today
Looking Today
Looking Today

 

0 ความคิดเห็น:

แสดงความคิดเห็น

 

Select Movies

My Blog List

Followers

Popular Posts

 

© 2010 Funny Khmers