Khmer stars

วันพุธที่ 19 มิถุนายน พ.ศ. 2556

សុខ ច័ន្ទណានូ លេច​​ធ្លោ​​សម្រស់​​ដើម​​ទ្រូង


ថ្មីៗ​នេះ ​ស្រី​ស្រស់​សុខ ច័ន្ទណានូ បាន​បណ្តើរ​លោក​អែនឌី ទៅ​ចូល​រួម​ពិធី​​កាត់​ចំណង​ដៃ​លី ម៉ារីណា នាំ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​ខ្សែ​ភ្នែក​ជា​ច្រើន។ ស្រី​ស្រស់​ដើម​ទ្រូង​ដ៏​ទ្រលុក​ទ្រលន់ គួរ​ឱ្យ​គ្រឺត​ក្នាញ់ សុខ ច័ន្ទ​ណានូ ប្រាប់​ថា ជា​ទម្លាប់ នាង​ចូល​ចិត្ត​ស្លៀក​ពាក់​សិច​ស៊ី ហើយ​ទំនាក់​ទំនង​ជាមួយ​អែន​ឌី បានត្រឹម​ជា​មិត្ត​ធម្មតា​តែ​ប៉ុណ្ណោះ មិន​អាច​បង្កាត់​ភ្លើង​ស្នេហ៍​បាន​ឡើយ…។
សុខ ច័ន្ទណានូ ទើបលេចមុខ​មាត់​តាមផលិតកម្មហង្សមាស នូវ​បទ​​​​​​​​​​​​​​​​​​​​​​​​​​​ចម្រៀងថ្មីរបស់លោកព្រាប សុវត្ថិ, ឆន សុវណ្ណរាជ និងពេជ្រ សោភា។ គេឃើញ តារាស្រីសាច់​​​​​​​​​​​​​​​​​​​​​​​​​​សខ្ចីរលើបរ​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​លោងម៉ដ្ឋខៃនេះ មានសម្រស់ មិន​ចាញ់​តារាល្បីៗឡើយ ហើយនាង​ក៏មិនខ្លាចការ ស្លៀកពាក់បញ្ចេញ​ភាពសិចស៊ី បង្អួតដើមទ្រូងដ៏ទ្រលុក​ទ្រលន់ គួរឱ្យគ្រឺតក្នាញ់ ពោលគឺចង់វ៉ាផ្តាច់កុល ដាវី, សាសា និងពេជ្រ អាវីហ្សា តែម្តង។
តារាសម្តែងសាច់សដូចសំឡីរូបនេះ បាន និយាយថា ជាទម្លាប់ទៅហើយ មិនថា​តែទៅកម្មវិធី ណាទេ ទោះជានៅផ្ទះ ក៏នាងចូលចិត្តស្លៀកពាក់បែប សិចស៊ីដែរ។
សុខ ច័ន្ទណានូ បានប្រាប់ថា “ថ្មីៗនេះ ខ្ញុំទើបតែ ថតខារ៉ាអូខេបទល្បីៗមួយចំនួន របស់ហង្សមាស ដូចជាបទរបស់លោកព្រាប សុវត្ថិ “សំណព្វចិត្ត”, បទឆន សុវណ្ណរាជ “សង្សារ ឡើងស៊េរី”, បទពេជ្រ សោភា “មនុស្សស្រីយំព្រោះស្នេហ៍ បងគិតថាទន់ជ្រាយមែនទេ?” និងបទល្បីរបស់សួស វីហ្សា “កុំ លើកទូរស័ព្ទគេ ពេលនៅក្បែរអូន”។ បទទាំងអស់ នេះ បានចេញកាលពីពេលថ្មីៗនេះ ហើយមានការចាប់អារម្មណ៍ច្រើន ហើយខ្ញុំសប្បាយចិត្តដែរ ដែលមានឱកាសថតឱ្យផលិតកម្មល្បីនេះ”។
សុខ ច័ន្ទណានូ មានអាយុ២២ឆ្នាំ កម្ពស់១,៦០ ម៉ែត្រ ទម្ងន់៤៥គ.ក្រ ជានិស្សិតទើបបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ផ្នែកទេសចរណ៍។ នាង ហក់​លោតចូលសង្វៀនសិល្បៈ ដោយមិនខ្លាចប៉ះជំពប់ទៅនឹងរឿងអាស្រូវស្នេហា ឡើយ។
ទោះយ៉ាងណា តាមរយៈការចូលចិត្តលេងខ្លួន បែបមិនញញើតនេះ គេជឿថា ណានូ ច្បាស់ជាទទួលបានការចាប់អារម្មណ៍ច្រើនជាមិនខាន។ ដោយសារមើលឃើញដើម​ទ្រូង​​នាងស្អាត ទ្រលុកទ្រលន់នោះ នាំឱ្យមានអ្នកខ្លះសង្ស័យថា ណានូ បានវះ កាត់ពង្រីកដើមទ្រូង។
សុខ ច័ន្ទណានូ បាននិយាយមួយៗថា “ការ កែសម្រស់ សម័យនេះ គេធ្វើទៅតាមអ្វីដែលគេ ចង់បាន តែសម្រាប់នាងខ្ញុំមិនហ៊ានទេ ព្រោះតែខ្លាច ការវះកាត់ ខ្លាចឈាមខ្លាំង ណាស់ ឃើញឈាមហ្នឹង មិនបានទេ គឺញញើតតែម្តង អ៊ីចឹងឱ្យទៅធ្វើម៉េចទៅ។ ម៉្យាងខ្ញុំនៅតែមានការបារម្ភថា កែទៅ ខ្លាចថ្ងៃក្រោយ ជួបបញ្ហាកើតមហារីកដើមទ្រូងអីហ្នឹង វីវរតែម្តង ហើយ”។ ទោះបីជាទើបចូលសិល្បៈបានមួយរយៈខ្លីមែន តែតារាសុខ ច័ន្ទណានូ បានត្រូវផលិតកម្មមួយចំនួន ហៅនាងទៅថតរឿងភាគចាក់ផ្សាយតាមទូរទស្សន៍ តែដោយសារមុននេះ នាងជាប់សិក្សា ទើបបាត់បង់ ឱកាស តែឥឡូវស្រាប់តែមកសម្រុកអុកឡុក នៅឆ្នាំ ២០១៣នេះ។
តារាសម្តែងដើមទ្រូងស្រស់ស្អាតរូបនេះ បាន និយាយបន្តថា “ពេលនេះ ខ្ញុំត្រៀមថត ភាពយន្តវិញហើយ។ ឆ្នាំមុន ខ្ញុំអាក់ខាន ដោយសារតែរវល់ការសិក្សា តែឥឡូវមាន ពេល ឆ្លៀតបាន ហើយសម្រាប់តារាសម្តែង ខ្ញុំពេញចិត្ត ខ្លាំង អ្នកនាងសុខ ស្រីមុំ និងអម្ពរ ទេវី គឺស្រលាញ់ តែម្តង”។
សុខ ច័ន្ទណានូ ដែលបានទៅថតរូបឱបគ្នាយ៉ាងកៀកកិត និងបណ្តើរគ្នាឱ្យល្អូកល្អិន ជាមួយលោកអែនឌី នោះ បានប្រកែកថា នាងគ្មានទំនាក់ទំនងអីពិសេស ជាមួយ លោក អែនឌី ទេ ការថតរូបនោះ គ្រាន់តែជាលក្ខណៈសិល្បៈ និងទុកសម្រាប់មើលកម្សាន្ត តែប៉ុណ្ណោះ។
ណានូ បញ្ជាក់ថា “រាល់ថ្ងៃ ខ្ញុំគ្មានអ្នកពិសេសទេ ចំណែកបងអែនឌី ចាត់ទុកជា រៀមច្បងតែប៉ុណ្ណោះ។ ក្រៅពីសិល្បៈ ថ្ងៃអនាគត ខ្ញុំចង់បើកក្រុមហ៊ុនទេសចរណ៍ ផ្ទាល់ខ្លួន មួយផងដែរ”៕

 

0 ความคิดเห็น:

แสดงความคิดเห็น

 

Select Movies

My Blog List

Followers

Popular Posts

 

© 2010 Funny Khmers