Khmer star

วันพุธที่ 19 มิถุนายน พ.ศ. 2556

ឃីត សំម៉ាលីស សម្ញែង​គល់​សុដន់​ញាក់​សាច់ មិន​ខ្លាច​ការ​រិះ​គន់

ភ្នំពេញ៖ តារាចម្រៀងសាច់សសម្បូរស្នេហ៍ ប្រចាំផលិតកម្ម Diamond Music កញ្ញា ឃីត សំម៉ាលីស បានបង្ហោះរូបភាពសិចស៊ី បញ្ចេញគល់សុដន់ មើលឃើញញាក់សាច់ ជាច្រើនសន្លឹកនៅលើ Account Facebook របស់នាង ដោយមិនខ្លាចការរិះគន់ ពីសំណាក់មហាជន បន្តិចណាឡើយ ។
ចំពោះការបង្ហោះរូបភាព បញ្ចេញគល់សុដន់ សិចស៊ីបែបនេះ តារាចម្រៀងចំណូលថ្មី របស់ផលិតកម្ម Diamond Music ឃីត សំម៉ាលីស ត្រូវបានមហាជន ក៏ដូចជាអ្នកតាម ដានសង្គមសិល្បៈ មើលឃើញថា នាងកំពុងតែដើរតាម គន្លងតារាសម្តែងរៀមច្បង មួយចំនួន ដើម្បីទាញរ កប្រជាប្រិយភាព នៅក្នុងពិភពសិល្បៈ និងធ្វើឲ្យមហាជនបាន ស្គាល់នាងជាក់ច្បាស់ ។
ពាក់ព័ន្ធការស្លៀកពាក់ ដ៏សិចស៊ីបញ្ចេញដើមទ្រូង បង្ហោះនៅលើ បណ្តាញសង្គមហ្វេសប៊ុក របស់កញ្ញា ឃីត សុម៉ាលីស នាពេលនេះ ត្រូវបានមហាជនមួយ ចំនួនរិះគន់យ៉ាងចាស់ដៃ ចំពោះនាងថា ក្នុងនាមជាអ្នកសល្បៈខ្មែរ មួយរូប នាងមិនគួរស្លៀកពាក់សិចស៊ី បញ្ចេញដើមទ្រូងស្ទើរចេញ ចុងសុដន់បែបនេះ ទេ ព្រោះនាងជានារីខ្មែរ ។
លើសពីនេះទៅទៀត ក្នុងនាមជាអ្នកសិល្បៈ និងជាមនុស្សរបស់មហាជន វាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលអាចឲ្យមហាជន និងស្រទាប់យុវវ័យមួយចំនួន យកគំរូតាម ដោយភ្លេចគិតពីប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន ។ កន្លងមកមហាជន ដែលនិយមប្រើប្រាស់ សង្គមហ្វេសប៊ុក តែងតែឃើញ តារាចម្រៀងសាច់ស ដើមទ្រូងធំទ្រលុកទ្រលន់ រូបនេះ បង្ហោះរូបភាពដ៏សិចស៊ី របស់នាងច្រើនសន្លឹក ជាបន្តបន្ទាប់នៅលើ Account Facebook របស់នាង ហើយរូបភាព សិចស៊ីទាំងនោះ ត្រូវបានមហាជន Shear តៗគ្នា ព្រោងព្រាត ព្រោះតែរូបភាពរបស់នាង ភាគច្រើន គឺសុទ្ធតែសិចស៊ី ។
បើទោះបីជាមានការរិះគន់ ពីសំណាក់មហាជន ចំពោះការបង្ហាញ ដើមទ្រូងសិចស៊ីយ៉ាងនេះក្តី គេមិនទាន់ដឹងថា ស្រីស្រស់ ឃីត សំម៉ាលីស អាចរាងចាល ចំពោះការស្លៀកពាក់ បង្ហាញភាពសិចស៊ី របស់នាងយ៉ាងណានោះទេ ខណៈដែលតារារៀម ច្បងជាច្រើនដួង ក៏តែងតែទទួលការរិះគន់ យ៉ាងចាស់ដៃពីសំណាក់ មហាជនរួចមកហើយដែរ៕
S_0209

 

0 ความคิดเห็น:

แสดงความคิดเห็น

 

Select Movies

My Blog List

Followers

Popular Posts

 

© 2010 Funny Khmers