Khmer star

วันพุธที่ 19 มิถุนายน พ.ศ. 2556

សុគន្ធ នីសា យក​អំណោយ​ចែក​ដល់​ក្មេងៗ នៅ​ព្រៃវែង

ភ្នំពេញ​: តារាចម្រៀង រាង​តូច​ច្រឡឹង សុគន្ធ នីសា ដែល​ទើបតែ​ត្រឡប់​មកពី​កើប​ប្រាក់​ពី​អាមេរិក​ក្តៅៗ​នៅឡើយ​នោះ ថ្មីៗ​នេះ បាន​ងាកខ្លួន​មក​ចូលរួម​ចែករំលែក​ការងារ​សង្គម ដោយបាន​នាំយក​អំណោយ​មួយចំនួន ទៅជូន​ប្រជាពលរដ្ឋ និង​ក្មេងៗ ដែល​ស្ថិតនៅក្នុង​ខេត្តព្រៃវែង​។​ ​បើ​យោងតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ ​ស​ប៊ុ​ក ក្នុង​កាយវិការ​មនុស្ស​ធម៌ តារាចម្រៀង​សាច់​សខ្ចី  សុគន្ធ នីសា កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៣ បាន​នាំយក​អំណោយ​មួយចំនួនទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ និង​ក្មេងៗ​ក្នុង​ខេត្តព្រៃវែង និង​បាន​បង្ហោះ​រូបថត​ជាមួយ​ក្មេងៗ និង​ប្រជាពលរដ្ឋ ជាមួយ​សកម្មភាព​មនុ​ស្ស​ធម៌ ចែករំលែក​នូវ​ទឹកចិត្ត​របស់​នាង​។​
​ក្រៅពី​តារាចម្រៀង​សាច់​សខ្ចី  សុគន្ធ នីសា ថ្មីៗ​នេះ គេ​ឧស្សាហ៍​ពើបប្រទះ​សកម្មភាព​តារា​មួយចំនួន ចាប់អារម្មណ៍​ក្នុងការ​ចែករំលែក ក៏ដូចជា​ការធ្វើ​ទាន​ជូន​ដល់​កុមារ​ក្រីក្រ ក្នុងនោះ​មាន តារាចម្រៀង និង​ជា​ពិធីករ លោក អេ​ឡិច ចាន់​ត្រា​,​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន លោក ករុណា ពេជ្រ និង លោក សុគន្ធ​ថេ​រ៉ា​យុ អ្នក​ទាំងបី បានផ្តល់​ជា​ប៊ិក សៀវភៅ ខ្មៅ​ដៃ ជ័រលុប បន្ទាត់ ដល់​សិស្សសាលា​បឋមសិក្សា​បឹង​ឃុន​ឆាង ដែល​ស្ថិតនៅ​ខេត្តកោះកុង​។ ចំណែក​កញ្ញា ឱក សុគន្ធ​កញ្ញា និង​តារា​កំប្លែង​សំឡេង​ពីរ រ៉ូ​លីន និង​ក្រុមគ្រួសារ បាន​នាំយក​អំណោយ​រួមមាន ប៊ិក សៀវភៅ នំប៉័ង និង​ថវិកា​មួយចំនួន ចែកជូន​ដល់​កុមារកំព្រា និង​ជន​ដែល​ងាយ​រងគ្រោះ​ស្ថិតនៅក្នុង​មណ្ឌល អាហ្វេស៊ីប មណ្ឌល​ស្តារនីតិសម្បទា និង​អប់រំ​ជនរងគ្រោះ ដោយ​ការជួញដូរ និង​រំលោភ​ផ្លូវភេទ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ស្រុក​កងមាស ឃុំ​ខ្ចៅ ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៣៕
Gifts-01_17_06_13_CEN Gifts-02_17_06_13_CEN

 

0 ความคิดเห็น:

แสดงความคิดเห็น

 

Select Movies

My Blog List

Followers

Popular Posts

 

© 2010 Funny Khmers