Khmer news

วันพุธที่ 19 มิถุนายน พ.ศ. 2556

ស្គាល់គ្នាបាន ១០ ថ្ងៃ បបួលគ្នា ចូលផ្ទះសំណាក់ ត្រូវបងស្រី តាមទាន់ ប្តឹងនគរបាល ឲ្យចាប់ខ្លួន

បាត់ដំបងៈ ស្នេហាភ្លើងចំបើង ១ គូ ទើបស្គាល់គ្នា បាន ១០ ថ្ងៃ ខាងស្រី មកបបួលខាងប្រុស ឌុបគ្នាដើរលេងពីថ្ងៃរហូតដល់ យប់ នាំគ្នាចូលផ្ទះសំណាក់ កាលពីវេលាម៉ោង ៩ យប់ ថ្ងៃទី១៨ ខែមេសា ត្រូវបងស្រីនាងតាមទាន់ ប្តឹងនគរបាល ឲ្យចាប់ ខ្លួនទាំងកណ្តាលយប់ បញ្ជូនមកស្នងការខេត្ត រួចកសាងសំណុំរឿង បញ្ជូនបន្ត ទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់។
លោក ប៊ន់ វណ្ណារ៉ា នាយរង ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ម៉ម រដ្ឋា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ ជាបុគ្គលិកក្រុមហ៊ុន ចែកចាយគ្រឿង សំអាង (Dialoque) នៅតាមខេត្តនានា និងមានទីលំនៅ ភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ។ ចំណែកនារីរង គ្រោះមានអាយុ ១៦ ឆ្នាំ មុខរបរ ជាអ្នកលក់ខោអាវ នៅផ្សារបឹងឈូក បាត់ដំបង ។
បើតាមយុវជននេះ បាននិយាយប្រាប់អ្នកយកព័ត៌មានថា ខ្លួនជាអ្នកដើរលក់គ្រឿងសំអាង គ្រប់ប្រភេទ តាមបណ្តាខេត្តនានា កន្លងមក ហើយក៏បានស្គាល់នាង តាមរយៈខ្លួនបានលក់ទឹកអប់ឲ្យនាងជាលើកដំបូង ក្រោយមកក៏មានទំនាក់ទំនង ស្នេហា ជាមួយគ្នា លុះដល់ថ្ងៃទី១៨ ខែមេសា នាងបានយកម៉ូតូ ១គ្រឿង មកឌុបខ្លួនដើរលេង តាំងពីវេលាម៉ោង ៣រសៀល នាំគ្នា ទៅលេងអាងកំពីងពួយ ភ្នំសំពៅ វត្តឯកភ្នំ ផ្សារទំនើបបូរីថ្មី និងជិះឆ្វែលក្រុង រហូតដល់ម៉ោង ៩ និង ៣០នាទីយប់ ដោយ នាងមិនហ៊ានចូលផ្ទះ ខ្លួនក៏បាននាំគ្នាចូលដេកផ្ទះសំណាក់ យីហោ គង្គាហង្សមាស នៅមាត់ស្ទឹងសង្កែ ក្នុងភូមិរំចេក ៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្នុងបន្ទប់លេខ ១៤១ តែម្តងទៅ ។
យុវជនរូបនេះ បានបន្តទៀតថា ដោយសារតែខ្លួនបានដើរលេងពេញមួយថ្ងៃ អស់កម្លាំងពេក ខ្លួនហូបអាហារហើយ គ្រាន់តែ បានដេកឱបថើបនាងប៉ុណ្ណោះ គឺមិនបានរំលោភនាងទេ លុះដល់ម៉ោង ១២ និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ស្រាប់តែបងស្រីនាង បានឃើញម៉ូតូរបស់ពួកគាត់ ផ្ញើទុកនៅផ្ទះសំណាក់ ហើយក៏តាមរកឃើញ ហៅមកនិយាយ គ្នា រួចបាននាំខ្លួន មកឲ្យនគរបាលឃាត់ខ្លួនតែម្តង ។
យ៉ាងណាក៏ដោយ មជ្ឈដ្ឋានមួយចំនួន សូមអំពាវនាវដល់សមត្ថកិច្ច និងស្ថាប័នតុលាការ គួរពិនិត្យមើលរឿងហេតុនេះឡើងវិញ ពីព្រោះមុនពេល ឈានចូលទៅក្នុងផ្ទះសំណាក់ គឺពួកគេទាំងពីរនាក់ បានព្រមព្រៀងគ្នាជាមុនរួចស្រេចទៅហើយ ដូច្នេះ ការចោទប្រកាន់របស់សាច់ញាតិនារីរង គ្រោះថា យុវជនរូបនេះធ្វើសកម្មភាពចាប់រំលោភនោះ វាមិនពិតឡើយ ។ មជ្ឈដ្ឋានខ្លះ បានលើកឡើងថា កន្លងទៅតែងតែមានរឿងបែបនេះកើត ឡើង ដោយភាគីខាងស្រីបានចោទប្រកាន់ភាគីខាងប្រុស ចាប់រំលោភ ប៉ុន្តែ ធាតុពិតពួកគេទាំងពីរនាក់ បានស្ម័គ្រស្មោះ និងយល់ព្រមទៅវិញទៅមក ដឹកដៃគ្នាចូលផ្ទះសំណាក់ ផ្ទុយទៅវិញ ភាគីខាងប្រុស បែរជាត្រូវជាបើទោស និងជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌ទៅវិញ ។
លោកវរសេនីយ៍ឯក ជេត វណ្ណនី ស្នងការរង ទទួលបន្ទុកកណ្តាល យុត្តិធម៌នគរបាលខេត្ត បានបញ្ជាក់ថា យោងតាមពាក្យ បណ្តឹង របស់បងស្រីនារីរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យរួចមក ទោះជាពួកគេមិនទាន់បាន ឈានដល់រួម ភេទជាមួយគ្នាក៏ដោយ តែយុវជនរូបនេះ ត្រូវបានជាប់ចោទពីបទ បៀតបៀនកេរ្តិ៍ខ្មាស់ លើអនីតិជន ហើយសមត្ថកិច្ច និងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕


ប្រភព ដើមអម្ពិល

 

0 ความคิดเห็น:

แสดงความคิดเห็น

 

Select Movies

My Blog List

Followers

Popular Posts

 

© 2010 Funny Khmers