Khmer news

วันพุธที่ 19 มิถุนายน พ.ศ. 2556

ស្ត្រី​​​កម្សត់​​ស្លាប់ ដោយ​​សា​រ​ប្តី​​ខាំ​ប្រដាប់​​ភេទ

ប្រភព៖ អង្គរធំ
ជា​សោក​នាដកម្ម​មួយ គួរ​ឱ្យ​សង្វេគ​ជា​ពន់​ពេក ខណៈ​ដែល​ស្ត្រី​កម្សត់​ម្នាក់ បាន​លា​ចាក​លោក ដោយ​សារ​ប្តីខាំប្រដាប់​ភេទ ក្លាយ​ជា​ដំបៅ​មើល​មិន​ជា។ អ្វី​ដែល​ខ្លោច​ចិត្ត​បំផុត​នោះ គឺ​បុរស​អគតិ​ជា​ប្តី បានក្លាយជា អ្នកទោស ទុក​កូន ៧នាក់ ឱ្យ​រស់​វេទនា កំព្រា​ឥត​មេបា និង​បាត់បង់​កិត្តិយស ព្រោះតែ​ឪពុក​អប្រិយ…។
ស្ត្រីអភ័ព្វដែលទទួលមរណភាព​ព្រោះតែប្តីខាំប្រដាប់ភេទ ក្លាយ​ជាដំបៅនេះ ឈ្មោះច័ន្ទ ចន្ថា អាយុ ៤៦ឆ្នាំ ឯភាគីប្តីឈ្មោះស៊ី សុខា អាយុ​៤៦ឆ្នាំ។ គ្រួសារ នេះ​មាន​កូន៩នាក់ (៧នាក់ នៅក្នុងបន្ទុក) រស់នៅភូមិ ព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
ទាក់ទិនដល់ករណីនេះ អ្នកស្រីច័ន្ទ សុខ អាយុ ៤៩ឆ្នាំ ជាបងបង្កើតនៃសព ផ្ទះនៅទល់មុខគ្នា បាន បំភ្លឺថា តាំងពីចាប់ដៃគ្នាកសាងគ្រួសារមក នាងច័ន្ទ ចន្ថា និង​ប្តី​ឈ្មោះស៊ី សុខា ជួបតែភាពរកាំរកូស ដោយ- សារប្តីនេះជាប្រុសប្រចណ្ឌ ល្មោភកាម ចូលចិត្តសេព សុរា។ ជីវភាពពួកគេខ្វះមុខខ្វះក្រោយ តែបង្កើតបាន កូនឱ្យរដឹក ពគ្នាមិនរួច ដោយមានមុខរបរដើរ​ស៊ី​ឈ្នួលគេ។ កន្លងមក ឱ្យតែផឹកស្រវឹងម្តងៗ ប្អូនថ្លៃអគតិនេះ តែងរករឿងវាយធ្វើបាបប្រពន្ធ ឱ្យតែឃើញឈរនិយាយ លេងជាមួយ​ប្រុស​ណា ច្បាស់ជាប្តីវាយ​ទក់​សាច់ មិនខាន។ បន្ទាប់ពីវាយធ្វើបាបរួច ប្តីនេះ តែងបង្ខំ ប្រពន្ធរួមរ័ក ជួនកាលលេងទាំងថ្ងៃ ដោយដេញកូន ឱ្យចេញទាំងអស់។ បើត្រឹម​តែ​រួមដំណេកដូចប្តីប្រពន្ធ គេឯ​ទៀត​អត់អីទេ ប៉ុន្តែ ប្តីនេះជាមនុស្សល្មោភកាម ចូលចិត្តក្តិចខ្ញាំ ខាំត្របាក់ រហូតដល់ប្រពន្ធស្រែកអូ៎យ! ទើបគេស្កប់ចិត្ត។
អ្នកស្រីច័ន្ទ សុខ រៀបរាប់ទៀតថា ថ្ងៃមួយ ប្រហែលជាម៉ោង៧យប់ ប្អូនថ្លៃអគតិនេះ បានមកដល់ ផ្ទះទាំងស្រវឹងងងុល រួចក៏រករឿងឈ្លោះប្រកែកជាមួយ ប្អូនស្រីគាត់។ គេទាញដំបងវាយប្រពន្ធអត់អាសូរ ឯកូនៗភ័យខ្លាចឪពុក ក៏រត់ចោលផ្ទះអស់ ដោយទុក ឱ្យម្តាយអភ័ព្វ រងទារុណកម្មយ៉ាងសាហាវព្រៃផ្សៃ។ បន្ទាប់ពីវាយប្រពន្ធដួល ប្តី​អប្រិយ​នេះ ស្ទុះទៅចាប់សម្រាតសំពត់នាង រួចបង្ខំរួមរ័កដូចសត្វធាតុ ប៉ុន្តែ ដោយសារនាងចន្ថា ខឹងនឹងប្តីវាយ ៣ដំបង ក៏ប្រឹងរើបម្រះ ស្រាប់តែប្តីឱនទៅខាំប្រដាប់ភេទ​របស់នាង ចេញឈាមកក្លាក់ ស្រែកយំគួរឱ្យសង្វេគជាពន់ពេក។ នៅពេលត្រដររួច នាងចន្ថា ក៏រត់ទៅប្តឹងសមត្ថកិច្ច ដោយមានរូបគាត់ជួយធ្វើអន្តរាគមន៍ផង រហូត​ដល់ប្តីនោះ ត្រូវប៉ូលិសចាប់វ៉ៃខ្នោះ បញ្ជូនទៅឃុំឃាំង។
ស្ត្រីជាបងបង្កើត នៃសព បន្តទាំងក្តុកក្តួលថា តាំងពីប្តីខាំប្រដាប់ភេទមក ប្អូនស្រីកម្សត់នេះ ក៏ធ្លាក់ ខ្លួនឈឺទុរន់ទុរា ស្គាំងស្គមរីងរៃ ឯស្នាមខាំនោះក៏ក្លាយ ជាដំបៅ ប៉ុន្តែ ទោះជាឈឺរ៉ាំរ៉ៃយ៉ាងនេះក្តី ក្នុងនាមជា ម្តាយប្រកបដោយព្រហ្មវិហារធម៌ នាងចន្ថា តែង ចេញទៅស៊ីឈ្នួលគេទាំងឈឺទាំងជា ដើម្បីរកកម្រៃ ទិញអង្ករចិញ្ចឹមកូន ដែល​រស់ក្នុងបន្ទុក៧នាក់។ ថ្ងៃ មួយ ពេលនាងមកពីស៊ីឈ្នួលគេវិញ ចេះតែត្អូញវិលមុខ បានឱ្យកូនកោសខ្យល់ឱ្យ និងហូបបាយរួច ក៏ចូល សម្រាកទៅ ស្រាប់​តែ​នាង​ដេក​លក់​ជារៀងរហូត មិនក្រោកវិញទេ ទុកឱ្យកូនៗយំសោកបោកខ្លួន ព្រោះតែ សោកស្តាយម្តាយប្រកបដោយគុណធម៌នេះ។
នាងខា ចិន្តា អាយុជាង២០ឆ្នាំ ជាកូនស្រីច្បង នៃសព បានឱ្យដឹងថា នាងមានបងប្អូនបង្កើតទាំង អស់៩នាក់ (ស្លាប់ម្នាក់) ប៉ុន្តែ នាងមានប្តី បានបែក ផ្ទះជាង១ឆ្នាំ​ហើយ​។ ម្តាយរបស់នាងកម្មក្រាស់ ដោយសារតែឪពុកវាយធ្វើបាប ប្រចណ្ឌមិនសម ហេតុផល និងបំពារបំពានរាងកាយដូចសត្វធាតុ។ រូបនាងធ្លាប់ឪពុកដេញវាយ ព្រោះ​តែចូលជួយម្តាយ ធ្វើឱ្យនាងខ្លាចឪពុកដូចខ្លា។ ចំណែកប្អូនៗរបស់នាង គ្មានហ៊ានមើលមុខឪពុកទេ បើគាត់ដេញឱ្យចេញពីផ្ទះ ត្រូវតែចេញ ដើម្បីទុកឱកាស​ឱ្យគាត់​ធ្វើបាបម៉ែ។ ប៉ូលិសធ្លាប់ចាប់ឪពុកទៅឃុំខ្លួនម្តងរួចមកហើយ ប៉ុន្តែ ម៉ែមិនដាច់ចិត្ត ក៏ទៅសុំដោះលែងវិញ។ ប៉ុន្តែ ឪពុកនាងមិនរាងចាលទេ ហ៊ានខាំប្រដាប់ភេទម៉ែ ទី​បំផុត ក្លាយជាដំបៅ រហូតស្លាប់ចោលកូន គួរឱ្យ អាណិតស្រណោះអាឡោះអាល័យជាពន់ពេក។
លោកឯក ថា អាយុ៤៨ឆ្នាំ ជាបងថ្លៃនៃសព បានឱ្យដឹងថា បុរសឈ្មោះស៊ី សុខា ពិតជាខាំប្រដាប់- ភេទប្រពន្ធ រហូតក្លាយជាដំបៅស្លាប់មែន ដោយគ្មាន កូនណាបាន​ទាន់​ដង្ហើមនាងចន្ថា នោះឡើយ ព្រោះនាង អស់កម្លាំងពេក ក៏ដេកលក់ជារៀងរហូត។ ឥឡូវបុរសអគិតនេះ ជាប់គុក ទុកកូន៧នាក់ ឱ្យរស់នៅរងក្តីវេទនា ឃើញ មានតែកូនទី២ និងកូនទី៣ ប៉ុណ្ណោះ ដែលខំដើរ ស៊ីឈ្នួលគេ បានលុយទិញអង្គរមកចិញ្ចឹមប្អូនៗ ដោយពុំអាចទីពីងបងស្រីច្បងបានឡើយ ព្រោះនាងមានប្តីសុទ្ធ​តែក្រដូចគ្នា។
លោកហោ ហ៊ី មេភូមិរង ភូមិព្រែកស្លែង បានបញ្ជាក់ថា បុរសឈ្មោះស៊ី សុខា បានក្លាយជាអ្នកទោសឧក្រិដ្ឋ ព្រោះខាំប្រដាប់ភេទប្រពន្ធ រហូតដល់ឈឺស្លាប់។ គ្រួសារ នេះជាប់ចំណាត់ថ្នាក់ខាងប្រើអំពើហិង្សា និង ក្រីក្រជាងគេ ក្នុងចំណោមអ្នកភូមិទាំងអស់ ដែលផ្តើមចេញពីប្តីជាមនុស្សញៀនស្រា ប្រចណ្ឌហួសហេតុ និងបង្ខំប្រពន្ធ​រួម​ភេទ បានកូនឱ្យ រដឹក។ អាជ្ញាធរភូមិធ្លាប់កោះហៅបុរសជាប្តីនោះមកអប់រំ ជារឿយៗ ប៉ុន្តែ គេមិនស្តាប់ សូម្បីតែប៉ូលិសចាប់ទៅកែប្រែនៅ អធិការដ្ឋាននគរបាល​ស្រុក​ស្អាង ក៏គេមិនរាងចាល។ អ្វីដែលអាណោចអាធ័ម ជាទីបំផុតនោះ គឺកូនពៅ ទើបតែមានអាយុ២ខួបប៉ុណ្ណោះ ត្រូវម្តាយស្លាប់ចោល បាក់ទឹកដោះ។ ឯកូនជំទង់ៗ ទី២ និងទី៣ ដើរស៊ីឈ្នួលគេ រកលុយទិញអង្ករ។ រូបលោកនិងអ្នកភូមិឯទៀត ក៏ធ្លាប់ជួយជាអង្ករ ត្រីងៀត ប្រហុក ដល់កូនកំព្រោនះ ជាហូរហែដែរ តែមិនទាន់ពោះ​ឃ្លាន​ទេ។ ហេតុនេះ លោកក៏សូមអំពាវនាវដល់ សប្បុរសជនជិតឆ្ងាយ មេត្តាជួយឧបត្ថម្ភជាគ្រឿងឧបភោគ-បរិភោគ ដល់កុមារកម្សត់ទាំងនេះផង ធ្វើម៉េច បើគ្នាកើតមក​អភ័ព្វ​ប៉ះឪពុកតិរច្ឆានបែបនេះ ៕
130614036

 

0 ความคิดเห็น:

แสดงความคิดเห็น

 

Select Movies

My Blog List

Followers

Popular Posts

 

© 2010 Funny Khmers